ព័ត៌មាន
តាមរយៈដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីបរិស្ថានកម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថានកាន់តែប្រសើរឡើង
កម្ពុជា និងជប៉ុនបានពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុនរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងគោលបំណងជំរុញកិច្ចខិតខំប្រឹងប្រែងទ្វេភាគីក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការអភិរក្សជីវៈចម្រុះ ការវិនិយោគបៃតង និងការបញ្ចេញកាបូនទាប។
នៅក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចនៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា កម្ពុជា និងជប៉ុនបានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការដែលគ្របដណ្តប់លើវិស័យអាទិភាពចំនួន ៦ ក្នុងគោលបំណង លើកកម្ពស់ការការពារបរិស្ថាន អភិរក្សជីវៈចម្រុះនិងការអភិវឌ្ឍប្រកបដោយចីរភាព។
អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថាន ត្រូវបានចុះហត្ថលេខារវាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងឯកឧត្តម Hirotaka Ishihara រដ្ឋមន្ត្រីក្រសួងបរិស្ថានជប៉ុន និងបានផ្តោតលើ៖
– ការពង្រីកយន្តការឥណទានរួម (JCM) និងគម្រោងជីវម៉ាស់ (Biomass)។
– ការពង្រឹងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុក្នុងក្របខ័ណ្ឌអាស៊ាន។
– ការគាំទ្រផែនការបន្ស៊ាំជាតិរបស់កម្ពុជា រួមទាំងប្រព័ន្ធប្រកាសអាសន្នជាមុន។
– ការកែលម្អការគ្រប់គ្រងសំណល់ និងការកែច្នៃឡើងវិញ។
– ការលើកកម្ពស់ការប្រើប្រាស់ថង់ជីវម៉ាស់ដែលអាចរលាយបាន។
– ការបង្កើនកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងឧទ្យានជាតិ។
ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ប្រតិភូកម្ពុជា បានទៅទស្សនារោងចក្រផលិតឡដុតកាកសំណល់វេជ្ជសាស្ត្រ និងប្លាស្ទិក ដែលដំណើរការដោយមិនបញ្ចេញផ្សែង។ កម្ពុជាបានពិនិត្យ និងបានបញ្ជាទិញដើម្បីយកមកប្រើប្រាស់ គោលដៅធានាឱ្យបានថា នៅតាមបណ្តាស្រុកនីមួយៗនឹងមានឡដុតសំណល់មួយនាពេលអនាគត។
កម្ពុជាក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តផ្នែកបរិស្ថានរបស់ខ្លួន រួមទាំងគោលដៅជាតិក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ២០៣៥ ក្នុងវិស័យថាមពល ឧស្សាហកម្ម កសិកម្ម និងសំណល់ផងដែរ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា កម្ពុជាកំពុងជំរុញយុទ្ធនាការអាទិភាពដែលធានាការកាត់បន្ថយសំណល់ប្លាស្ទិក និងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ព្រមទាំងធ្វើទំនើបកម្មប្រព័ន្ធត្រួតពិនិត្យគុណភាពខ្យល់ ដី និងទឹក ដើម្បីការពារសុខភាពសាធារណៈ និងប្រព័ន្ធអេកូឡូស៊ី។
លើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការផ្តោតលើសសរស្តម្ភ នឹងមាននូវឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់ទំនើប ដែលផ្ដល់ភាពងាយស្រួលក្នុងការតាមដានគុណភាពខ្យល់ និងបានដឹងថានៅក្នុងខ្យល់មានសារធាតុពុល សារធាតុវិទ្យុសកម្ម សារធាតុគីមីអ្វីខ្លះនៅក្នុងខ្យល់។
ក្នុងដំណើរទស្សនកិច្ចលើកនេះនៅប្រទេសជប៉ុន ក្រសួងបរិស្ថានក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការដាច់ដោយឡែកមួយជាមួយសហព័ន្ធសមាគម Shiho-Shoshi របស់ជប៉ុន ដើម្បីពង្រឹងអភិបាលកិច្ចបរិស្ថាន និងការអនុវត្តច្បាប់ផងដែរ។
ជាមួយគ្នានេះ គណៈប្រតិភូកម្ពុជាក៏បានទៅទស្សនាឧទ្យានជាតិ Fuji-Hakone-Izu និងតំបន់ការពារ Mishima Skywalk ដើម្បីសិក្សាពីគំរូគ្រប់គ្រងឧទ្យានជាតិ និងទេសចរណ៍ធម្មជាតិដែលទទួលបានជោគជ័យរបស់ជប៉ុន។
















-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១