ព័ត៌មាន
គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ពិនិត្យនិងពិភាក្សាអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រាសាទសំបូរព្រៃគុក
កំពង់ធំ៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាង “វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ឆ្នាំ២០២៦-២០៣០” ដើម្បីលើកស្ទួយវិស័យទេសចរណ៍ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ក្លាយជាកន្លែង «ទៅឈប់ មកឈប់ ដោយបេះដូង» និងគោលដៅទេសចរណ៍ដែលត្រូវតែទៅទស្សនា និងស្នាក់នៅ។ ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី លើកឡើងថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យសេចក្តីព្រាង វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ឆ្នាំ២០២៦-២០៣០ ដែលវិធានការគន្លឹះនេះ នឹងដើរតួជាផែនទីបង្ហាញផ្លូវដ៏សំខាន់សម្រាប់រយៈពេល ៥ឆ្នាំ (២០២៦-២០៣០) ទៅមុខ។ វិធានការគន្លឹះនេះចងក្រងឡើងស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលចង់ឱ្យខេត្តកំពង់ធំក្លាយជាកន្លែង «ទៅឈប់ មកឈប់ ដោយបេះដូង»។ ឯកឧត្តមទេសរដ្ឋមន្ត្រី បញ្ជាក់ថា ក្រោមការដឹកនាំ និងចង្អុលបង្ហាញផ្ទាល់របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ការគិតគូរលើយុទ្ធសាស្ត្រស្នូលនៃការអភិវឌ្ឍប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ គឺតាមទម្រង់ «គោលដៅស្នូល និងគោលដៅគាំទ្រ (Hub and Spoke Model)» ដែលមានលក្ខណៈវិទ្យាសាស្ត្រ និងជាក់ស្តែងនិយម ដោយបានកំណត់គោលដៅស្នូល (Hubs)៖ រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក និងគោលដៅគាំទ្រ (Spokes )៖ សហគមន៍កសិកម្មទំនើប ប្រាសាទសំបូររុងរឿង(ផ្តោតលើស្វាយចន្ទី) និងភូមិជនជា តិដើមភាគតិចកួយ។ ដើម្បីសម្រេចបាននូវការងារទាំងនេះ សេចក្តីព្រាងវិធានការគន្លឹះបានដាក់ចេញនូវគោលដៅយុទ្ធសាស្ត្រចំនួន៦ ដែលផ្តោតលើ៖ អភិវឌ្ឍផលិតផល និងគោលដៅទេសចរណ៍អាទិភាពក្នុងតំបន់ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ។ ការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍។ ការបណ្ដុះបណ្ដាលជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច។ ការពង្រឹងគុណភាព និងនិរន្តរភាពនៃការអភិវឌ្ឍទេសចរណ៍។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងការតភ្ជាប់គាំទ្រវិស័យទេសចរណ៍។ ការរៀបចំយន្តការអនុវត្តដោយផ្អែកលើអភិក្រម «ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ»។ ក្រោយកិច្ចប្រជុំពិភាក្សា ជាលទ្ធផល អង្គប្រជុំបានគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំសេចក្តីព្រាង «វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ឆ្នាំ២០២៦-២០៣០» និងឯកភាពគ្នាលើការដាក់ចេញនូវទិសដៅការងារសំខាន់ៗមួយចំនួនដូចជា ការអភិវឌ្ឍគោលដៅ, ការពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, ការធ្វើ Branding និងការផ្សព្វផ្សាយទីផ្សារ, ការពង្រឹងគុណភាពសេវាកម្ម និងធនធានមនុស្ស និងការរៀបចំយន្តការស្ថាប័ន។









-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១