ព័ត៌មាន
អ្នកទេសចរជាង៦ម៉ឺននាក់ ទស្សនារមណីយដ្ឋានអង្គរ នៅថ្ងៃពិធីបុណ្យចូលឆ្នាំចិន វៀតណាម
អ្នកទេសចរជាតិ និងអន្ដរជាតិ ជាង៦ម៉ឺននាក់ បានទស្សនារមណីយដ្ឋានអង្គរ នៅថ្ងៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន វៀតណាម ក្នុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នេះបើយោងតាមរបាយការណ៍អាជ្ញាធរជាតិអប្សរា បានបង្ហាញនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ។
របាយការណ៍ របស់នាយកដ្ឋាន អភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ធម្មជាតិ របស់អាជ្ញាធរជាតិអប្សរាបានលើកឡើងថា ក្នុងចំណោមភ្ញៀវទេសចរសរុប៦០៤៧១នាក់ ក្នុងនោះ ក៏មានភ្ញៀវបរទេសចំនួន១៣០៩៦នាក់ និងភ្ញៀវខ្មែរចំនួន ៤៧ ៣៧៥នាក់។ អ្នកទេសចរអន្ដរជាតិបានលើកឡើងថា បានលើកឡើងថា ពួកគាត់ពិតជាមានភាពសប្បាយរីករាយ ដែលបានមកដល់សៀមរាប ប្រកបដោយសុខសន្ដិភាព និងសុវត្ថិភាពល្អ ហើយពួកគាត់បានទៅទស្សនាប្រាសាទអង្គដ៏ស្រស់ស្អាត ដូចភាពល្បីល្បាញនៅក្នុងពិភពលោកមែន។ពួកគាត់បានលើកឡើងថា នៅប្រទេសកម្ពុជា មានប្រាសាទបុរាណទដ៏អស្ចារ្យ សម្រាប់ឱ្យអ្នកទេសស្សនាដោយមិនជិនណាយ ខណៈដែលប្រាសាទអង្គរនេះមានភាពស្រស់បំព្រង អមដោយទិដ្ឋភាពនិងទេសភាពដ៏ត្រកាលផងដែរ។
បើតាមរបាយការណ៍អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា នៅក្នុងពិធីចូលឆ្នាំប្រពៃណីចិន វៀតណាម មានអ្នកទេសចរជាច្រើនជាតិសាសន៍ បានទស្សនាប្រាសាទអង្គរ និងប្រាសាទបុរាណជាច្រើនទៀត ក្នុងរមណីដ្ឋានអង្គរ ចាប់ពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ មានភ្ញៀវទេសចរជាច្រើនជាតិសាសន៍ចំនួន៦០៤៧១នាក់។ ពួកគាត់បានដើរទស្សនាប្រកបដោយសុខសន្ដិភាព និងសុវត្ថិភាពល្អ៕






-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១