ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី៖ ក្នុងនាមជាយុវជនជំនាន់ក្រោយ ខ្ញុំពិតជាមានមោទនភាពចំពោះគំរូវីរភាព និងការលះបង់របស់ថ្នាក់ដឹកនាំជំនាន់មុន ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិ
នេះជាប្រសាសន៍របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ ឆ្ពោះទៅឆ្នាំ២០២៨ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ (អគារ E-F)។
ឯកឧត្តម បានថ្លែងថា ក្នុងរយៈពេល ៤៧ឆ្នាំនេះ ដោយឈរលើកត្តា ៣ សំខាន់ៗ៖ ទី១.ការបិទទំព័រខ្មៅងងឹតនៃការកាប់សម្លាប់ជាតិសាសន៍ខ្លួនឯង, ទី២.ការកសាងប្រទេសឡើងវិញពីបាតដៃទទេលើគ្រប់វិស័យ ដែលជាខឿនដ៏រឹងមាំនៃសង្គមជាតិយើង, និង ទី៣.អន្តរកាលនៃការបន្តវេនដោយស្ថិរភាព ដែលជាបុរេលក្ខខណ្ឌដ៏ចាំបាច់សម្រាប់វិបុលភាព និងអនាគតនៃប្រទេសជាតិ។
ឯកឧត្តមចបានបន្តថា ក្នុងបរិការណ៍សកលដែលវិវត្តយ៉ាងឆាប់រហ័ស និងមិនប្រាកដប្រជា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងនាមជាអង្គការសមាគមយុវជនដ៏ធំជាងគេ បន្តរួមចំណែកយ៉ាងសកម្មដល់ដំណើរកសាង ការពារ និងអភិវឌ្ឍប្រទេសជាតិ ដោយអនុវត្តតាមមាគ៌ាដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន អតីតប្រធានទី១ នៃ ស.ស.យ.ក. នូវសសរស្តម្ភ ០៣៖ ទី១.ភាពជាក់ស្តែងនិយម, ទី២.ការរស់នៅក្បែរប្រជាជន ទី៣.ការពារជាតិ និងតម្កល់ប្រយោជន៍ប្រជាជនជាធំ។
ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ដោយឈរលើស្មារតីបុរេសកម្ម ស.ស.យ.ក. បានដាក់ចេញនូវ “ផែនទីបង្ហាញផ្លូវ ស្តីពី សហភាពសហព័ន្ធយុវជនកម្ពុជា ២.០” បំពេញបន្ថែមឱ្យ “ផែនការយុទ្ធសាស្ត្រយុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨” ដែលនឹងចូលរួមគាំទ្ររាជរដ្ឋាភិបាល ក្នុងការអនុវត្ត “យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១” ព្រមទាំងគោលនយោបាយ វិធានការគន្លឹះ និងកម្មវិធីអាទិភាពនានា។
ឯកឧត្តម បានបន្តថា រាល់សកម្មភាព និងព្រឹត្តិការណ៍នានាដែល ស.ស.យ.ក. បានរៀបចំឡើង គឺក្នុងគោលបំណងកសាង និងស្វែងរកចំណុចរួមឱ្យបានច្រើន ព្រមទាំងបន្តពូនជ្រុំស្មារតីយុវជន ក្នុងបុព្វហេតុបម្រើជាតិ និងប្រជាជន៕






-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត