ព័ត៌មាន
ទេសចរជាតិ-អន្តរជាតិប្រមាណមួយម៉ឺននាក់ ចូលរួមការដង្ហែរតុក្កតាយក្ស នៅសៀមរាប
មនុស្សប្រមាណមួយម៉ឺននាក់ រួមទាំងជនបរទេសផង បានចូលរួមទស្សនា និងការដង្ហែរតុក្កតាយក្ស ដ៏ធំប្រចាំនៅតំបន់អាស៊ី ដែលធ្វើឡើងនៅសៀមរាប កាលពីល្ងាចថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២៦ ខណៈដែលព្រឹត្តិការណ៍នេះ ជាការប្រារព្ធសិល្បៈសហគមន៍កុមារធំបំផុតរបស់កម្ពុជា។
លោក អ៊ុន សារ៉ាន់ ប្រធានគម្រោងតុក្កតាយក្ស មានប្រសាសន៍ថា តុក្កតាយក្សដែលបានរៀបចំដង្ហែរនេះ មាន ជារូបភាពតុក្កតាសត្វព្រៃកម្រចំនួន និងមានសត្វព្រាបយក្សតំណាងឱ្យព្រាបសសន្ដិភាព នាំមុខក្បួនដង្ហែរដ៏ធំមិនធ្លាប់មាន ដែលលោកថា ព្រឹត្ដិការណ៍នេះ បានទាក់ទាញអ្នកទេសចរជាតិ និងអន្ដរជាតិ ចូលរួមទស្សនានិងចូលរួមក្បួនដង្ហែរផងប្រមាណមួយម៉ឺននាក់នាពេលរាត្រីថ្ងៃទី២១ខែកុម្ភៈនេះ។ក្បួនដង្ហែរតុក្កតាយក្សនេះ ចេញពីតំបន់ខាងមុខវត្ដដំណាក់ ឆ្ពោះទៅតាមវិថីសំខាន់ៗជាច្រើនទៀតនៅក្នុងតំបន់ទេសចរក្រុងសៀមរាប ដែលក្បួនដង្ហែរ អមទៅដោយភ្លើងចម្រុះពណ៌ដ៏ស្រស់ស្អាតភ្លឺចែងចាំងនាពេលរាត្រី លាយឡំជាមួយការប្រគំតន្ដ្រីសិល្បៈជាច្រើនទម្រង់ ខណៈដែលអ្នកចូលរួមដង្ហែរ មានកុមារ យុវជន សិស្សានុសិស្ស ប្រជាពលរដ្ឋក្រប់ស្រទាប់វណ្ណៈ ព្រមទាំងប្រតិបត្ដិករទេសចរណ៍ ប្រកបដោយស្នាមញញឹម និងភាពសប្បារីករាយ ។កបានបន្ដថា ព្រឹត្ដិការណ៍នេះ ជាព្រឹត្ដិការណ៍ប្រចាំឆ្នាំសម្រាប់ខេត្ដសៀមរាប ហើយជាការប្រារព្ធសិល្បៈសហគមន៍កុមារធំបំផុតរបស់កម្ពុជា។
លោក អ៊ុន សារ៉ាន់ បញ្ជាក់ថា ព្រឹត្ដិការណ៍ជាលើកទី១៦ហើយ ។បន្ទាប់ពីក្បួនដង្ហែតុក្កតាយក្សបានបញ្ចប់ រូបតុក្កតាយក្យ នឹងត្រូវបានដាក់តាំងបង្ហាញនៅក្នុងសួនច្បារក្បែព្រះរាជដំណាក់ ហើយបន្ដដាក់តាំងបង្ហាញនៅទីតាំងរបស់ម្ចាស់ឧបត្ថម្ភជុំវិញទីក្រុង និងនៅមន្ទីរពេទ្យកុមារក្នុងស្រុក ដែលអនុញ្ញាត អោយសហគមន៍បន្តរីករាយជាមួយតុក្កតាយក្ស និងពង្រីកផលចំណាប់អារម្មណ៍នៃគម្រោងលើសពីមួយយប់។គម្រោងតុក្កតាយក្ស ត្រូវមានការគាំទ្រ និងការផ្តល់មូលនិធិពីសហគមន៍គឺមានសារៈសំខាន់ចំពោះភាពជោគជ័យរបស់គម្រោងតុក្កតាយក្ស ដោយរួមចំណែកមិនត្រឹមតែផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងការកសាង និងចែករំលែកតម្លៃដែលផ្តល់អំណាចដល់ការអភិវឌ្ឍយុវជន និងពង្រឹងទេសភាពវប្បធម៌ និងសិល្បៈរបស់ប្រទេសកម្ពុជា៕











-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត