ព័ត៌មាន
យុវជនកម្ពុជាកំពុងដើរលើផ្លូវត្រូវលើការអភិវឌ្ឍជំនាញ ដើម្បីចូលរួមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច
អ្នកជំនាញថ្លែងថា យុវជនកម្ពុជាបាននិងកំពុងដើរលើផ្លូវត្រូវលើការជំរុញអភិវឌ្ឍរបស់ខ្លួន ឱ្យក្លាយជាធនធានដែលមានសក្តានុពល តាមរយៈនៃការចូលរួមបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ឆ្លើយតបទៅនិងតម្រូវការទីផ្សារការងារ និងការចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងក្នុងការអញ្ជើញជាវាគ្មិនកិត្តិយស ចែករំលែក ស្តីពីភាពជាអ្នកដឹកនាំ ការងារជាក្រុមប្រកបដោយប្រសិទ្ធភាព និងការគ្រប់គ្រងពេលវេលា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះថា ជុំវិញការអភិវឌ្ឍ សមត្ថភាពធនធានមនុស្ស និងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ គោលដៅយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល គឺការកសាងធនធាន មនុស្សប្រកបដោយសមត្ថភាព ជំនាញ ឆន្ទះម្ចាស់ការ និងក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមតួនាទីនិងការទទួលខុសត្រូវ។
ឯកឧត្តមបណ្ឌិតបន្ថែមថា យុវជនគឺជាតួអង្គដ៏សំខាន់ ក្នុងការបន្តវេន សម្រាប់ខ្លួនឯង គ្រួសារ ការដឹកនាំអាជីវកម្ម និងការ ចូលរួមជាមួយសង្គមជាដើម បច្ចុប្បន្នឃើញថា យុវជនកម្ពុជាបាននិងកំពុងដើរលើផ្លូវត្រូវលើការជំរុញអភិវឌ្ឍន៍របស់ខ្លួន ឱ្យក្លាយជាធនធាន ដែលមានសក្តានុពល តាមរយៈនៃការចូលរួមបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ឆ្លើយតបទៅនិងតម្រូវការទីផ្សារការងារ និងការចូលរួម អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។

លោក ឆេង ភារុន អនុប្រធានថ្នាក់តំបន់ឆ្នាំ២០២៦ នៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាចតុមុខលើកឡើងថា Junior Leadership Accademy (JLA) បានកំពុងជួយយុវជនកម្ពុជា តាមរយៈការចូលរួមបណ្តុះបណ្តាលជំនាញ ជាពិសេសការ ផ្តល់ឱកាសដល់យុវជនកម្ពុជា ចេញទៅបំពេញការងារស្ម័គ្រចិត្តទៅតាមគម្រោងផ្សេងៗ ដោយផ្តល់គុណតម្លៃនូវអ្វីៗដែលពួកគាត់បានធ្វើ ដើម្បីឈានទៅពង្រីកខ្លួនក្លាយទៅជាសហគ្រិនឆ្នើម ឬជាអ្នកដឹកនាំខ្លំាងពូកែ ចូលរួមចំណែកដល់ការអភិឌ្ឍសង្គម-សេដ្ឋកិច្ច។
ចំណែកក្រុមយុវជន ថ្លែងថា ប្រទេសកំពុងអភិវឌ្ឍន៍ ច្បាស់ជាត្រូវការចូលរួមពីប្រជាជន និងយុវជន ដែលជាចលករដ៏សំខាន់ ជួយរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែខ្លាំងក្លា ជាក់ស្តែងតាមរយៈការចូលរួមរបស់យុវជននៅពេលនេះ បានបង្ហាញឱ្យឃើញអំពីការយកចិត្ត ទុកដាក់ ដើម្បីចាប់យកចំណេះជំនាញ សម្រាប់ឈានទៅអភិវឌ្ឍខ្លួន ឆ្លើយតបទៅការងារ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការបណ្តុះបណ្តាជំនាញ ដើម្បីទទួលបានឱកាសការងារក្នុងសង្គម។
សូមបញ្ជាក់ថា ជុំវិញការពង្រឹងសមត្ថភាពប្រកួតប្រជែងនេះ រាជរដ្ឋាភិបាលបាននិងកំពុងបន្ត ជំរុញអភិវឌ្ឍធនធានមនុស្ស និងមូលធនមនុស្ស តាមរយៈការលើកកម្ពស់គុណភាណអប់រំ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈគ្រប់កម្រិត ដើម្បីបង្កើតផលិតភាព ធនធានមនុស្សប្រកបដោយសក្តានុពល ឱ្យបានគ្រប់គ្រាន់ និងដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងការចូលរួមអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច៕ អត្ថបទ៖ សុន រ៉ាឌី





-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត