ព័ត៌មាន
វិស័យឧស្សាហកម្មឆ្នាំ២០២៥ មាន
តម្លៃបរិមាណផលិតផលសរុបក្នុងវិស័យឧស្សាហកម្មឆ្នាំ២០២៥ មានចំនួនជាង ១៣,៥ពាន់លានដុល្លារអាមេរិក ក្នុងនោះតម្លៃបរិមាណផលិតផលបម្រើទីផ្សារក្នុងស្រុកមានចំនួនជាង ៣,៦ពាន់លានដុល្លារអាមេរិក និងតម្លៃបរិមាណផលិតផលការនាំចេញមាន ចំនួនជិត ១០ ពាន់លានដុល្លារអាមេរិក។
តាមរបាយការណ៍លទ្ធផលឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ បានបង្ហាញឱ្យដឹងថា ជុំវិញការអភិវឌ្ឍន៍វិស័យឧស្សាកម្មនៅក្នុងឆ្នាំ២០២៥, កម្ពុជាមានរោងចក្រធុនធំដំណើរការមាន ចំនួន ៣.០៨៣ រោងចក្រ ស្ថិតនៅក្នុង២៥ រាជធានី-ខេត្ត បានកើនឡើងចំនួន ៦៥៨ រោងចក្រ ស្មើជាង ២៧ ភាគរយ បើធៀបទៅ នឹងឆ្នាំ២០២៤ ក្នុងនោះរោងចក្រធុនធំកើតថ្មី មានចំនួន ៧០០ រោងចក្រ ស្ថិតនៅក្នុង ១៩ រាជធានី-ខេត្ត កើនឡើងចំនួន ៣៧៤ រោងចក្រ ស្មើជាង ១១៤ ភាគរយ និងរោងចក្រធុនធំបិទទ្វារ មានចំនួន ៤២ រោងចក្រ ស្ថិតនៅក្នុង ៧ រាជធានី-ខេត្ត កើនឡើងចំនួន ១៦ រោងចក្រ ស្មើជាង ៦១ ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៤។
ចំណែកទុនវិនិយោគសរុប នៅក្នុងវិស័យឧស្សាហកម្ម មានចំនួនជាង ២៥ ពាន់លានដុល្លារអាមេរិកកើនឡើងជាង ៤,៧ ពាន់លានដុល្លារអាមេរិក ស្មើជាង ២៣ ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៤ ក្នុងនោះទុនវិនិយោគក្នុងស្រុក មានចំនួនជិត ៤ ពាន់ លានដុល្លារអាមេរិក កើនឡើងជាង ១៥ ភាគរយ នៃទុនវិនិយោគសរុប។ ចំណែកវិស័យការងារ កម្ពុជាមានកម្លាំងពលកម្មសរុប ចំនួន ១,២ លាននាក់ ក្នុងនោះមានស្រីចំនួន ៩០ ម៉ឺននាក់ ស្មើជាង ៧១ ភាគរយ មានការកើនឡើងចំនួន ១០ ម៉ឺននាក់ ស្មើជិត ១០ ភាគ រយ បើធៀបទៅនឹងឆ្នាំ២០២៤។
សម្រាប់ឆ្នាំ២០២៥, វិស័យឧស្សាកម្មមានតម្លៃបរិមាណផលិតផលសរុបជាង ១៣ ពាន់លានដុល្លារអាមេរិក ថយចុះជាង ១,៥ ពាន់ លានដុល្លារអាម៉េរិក ស្មើជាង ១០ ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៤ ក្នុងនោះតម្លៃបរិមាណផលិតផលបម្រើទីផ្សារក្នុងស្រុក មាន ចំនួនជាង ៣,៦ ពាន់លានដុល្លារអាម៉េរិក ថយចុះចំនួន ២៣៤ លានដុល្លារអាម៉េរិក ស្មើជាង ៦ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤ និងនាំចេញមានចំនួនជិត ១០ ពាន់លានដុល្លារអាមេរិក ថយចុះចំនួនជាង ១,៣ ពាន់លានដុល្លារអាម៉េរិក ស្មើជិត ១១ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី







-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត