ព័ត៌មាន
មេដឹកនាំបក្សនយោបាយ គាំទ្រសកម្មភាពសម្តេចធិបតី បានផ្សព្វផ្សាយឱ្យពិភពលោកបានដឹងពីការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជា ក្នុងបេសកកម្មនៅអាមេរិក
មេដឹកនាំបក្សនយោបាយបានកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានធ្វើកិច្ចការងារដ៏អស្ចារ្យសម្រាប់ប្រទេសជាតិ និងបានផ្សព្វផ្សាយឲ្យពិភពលោកបានដឹងពីការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជា។ ហើយជាពិសេសបានទាក់ទាញវិនិយោគទុននៅអាម៉េរិក និងបណ្តាប្រទេសផ្សេងៗទៀត មកវិនិយោគទុននៅកម្ពុជាបន្ថែមទៀត។
ឯកឧត្តម អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ បានប្រាប់ BTV ថា ការអញ្ជើញទៅចូលរួមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំដំបូង នៃក្រុមប្រឹក្សាសន្តិភាព ក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដឹកនាំដោយប្រធានាធិបតីសហរដ្ឋអាម៉េរិក កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ គឺសម្តេចធិបតីបានធ្វើកិច្ចការងារដ៏អស្ចារ្យសម្រាប់ប្រទេសជាតិ និងបានផ្សព្វផ្សាយឲ្យពិភពលោកបានដឹងពីការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជា។ ហើយភាពជោគជ័យក្នុងការផ្សព្វផ្សាយទៅកាន់ពិភពលោកនៅក្នុងក្រុមប្រឹក្សាសន្តិភាព និងតាមសារព័ត៌មានល្បីៗ គឺធ្វើឲ្យពិភពលោកបានដឹងបានលឺពីការឈ្លានពានរបស់ថៃមកលើកម្ពុជា។
ចំណែកឯកឧត្តម បូរ៉ា កក្កដា ប្រធានគណបក្សអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា ការអញ្ជើញទៅចូលរួមរបស់សម្តេចធិបតី ក្រុមប្រឹក្សាសន្តិភាព និងនៅអឺរ៉ុប ក្នុងកាតព្វកិច្ចការពារទឹកដី និងប្រជាពលរដ្ឋ គឺពិតជាមានសារសំខាន់ ពីព្រោះសបញ្ជាក់ឲ្យឃើញថា ប្រទេសថៃកំពុងឈ្លានពានទឹកដីនៅក្នុងអធិបតេយ្យភាពរបស់កម្ពុជា និងជាពិសេសទទួលបានជោគជ័យលើយន្តការស្ងាត់តែមិនស្ងៀមដោយសម្តេចធិបតីបានធ្វើការសម្ភាសន៍ជាមួយសារព័ត៌មាន រ៉យទ័រ និងហ្វុកញូវ ដោយសម្តេចបានបញ្ជាក់យ៉ាងច្បាស់ថា ថៃនៅតែបាននិងកំពុងបន្តឈ្លានពានកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ បានបង្ហាញឲ្យពិភពលោកបានដឹងថា ថៃបានឈ្លានពានកម្ពុជា។ ហើយប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសមានការពេញចិត្តចំពោះការឆ្លើយតបរបស់សម្តេចធិបតីអំពីបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។
សូមជម្រាបថា ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសបានគាំទ្រយ៉ាងពេញទំហឹងចំពោះទស្សនកិច្ចផ្លូវការ និងជាប្រវត្តិសាស្ត្ររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកម្រិតខ្ពស់លើកដំបូងនៃក្រុមប្រឹក្សាសន្តិភាពនៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦៕ អត្ថបទ៖ វង្ស សុភាព





-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត