ព័ត៌មាន
វិសាខាដណ្ដើមបានជើងឯកលីគអភិវឌ្ឍន៍កម្ពុជា ក្រោយឈ្នះភ្នំពេញក្រោន
ក្រោយដំណើរការជាង៨ខែ លីគអភិវឌ្ឍន៍កម្ពុជារដូវកាល២០២៥-២០២៦ដែលរៀបចំដោយក្រុមហ៊ុនលីគកម្ពុជា បានបញ្ចប់ការប្រកួតជាផ្លូវការហើយ ដោយក្លឹបបាល់ទាត់វិសាខាក្លាយជាម្ចាស់ជើងឯក ពេលឈ្នះភ្នំពេញក្រោន ៣ទល់នឹង០ ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦នៅកីឡដ្ឋានភ្នំពេញក្រោន។
សម្រាប់ការប្រកួតនេះលេងបាន៦នាទី កីឡាករ ភឿក ថាតថៃ ទាត់បញ្ចូលទីឱ្យក្រុមនាំមុខ មុនពេលដែលកីឡាករ មាន ចាន់រិទ្ធ តែតបញ្ចូលទីគ្រាប់ទី២ ២៤នាទីបន្ទាប់ ពីការលើកបាល់របស់កីឡាករ កែន ចាន់សុភ្ក្រ។ លេងវគ្គទី២ មិនដល់មួយនាទីស្រួលបួលផង កីឡាករ ភឿក ថាតថៃ រកបានមួយគ្រាប់ទៀត ឱ្យវិសាខានាំមុខ ៣ទល់នឹង០។ នាទីនៅសេសសល់គ្មានគ្រាប់បាល់កើតឡើងទៀតទេ។ ចប់ការប្រកួត ភ្នំពេញក្រោន ចាញ់ វិសាខា ០ទល់នឹង៣។
ចំណែកក្លឹបបាល់ទាត់អាយអេសអាយដង្កោ សែនជ័យ បានត្រឹមបញ្ចប់នៅចំណាត់ថ្នាក់លេខ២ ទោះបីឈ្នះអឹមអូអាយកំពង់ដេវ៉ា និងមានពិន្ទុស្មើគ្នាក៏ដោយ ព្រោះសំណល់គ្រាប់បាល់តិចជាងវិសាខា។ មួយគ្រាប់ជ័យជំនះរបស់ អាយអេសអាយ កើតឡើងដោយកីឡាករ ប៉េង ពិសាលនៅនាទីទី៩០បូក២។ ថ្ងៃជាមួយគ្នានេះដែរ ក្លឹបឡាយអ៊ិនឃីង ចាញ់កណ្ដាលយូណាយធីត ១ទល់២។
សូមបញ្ជាក់ថា គោលបំណងនៃការរៀបចំការប្រកួត ខេមបូឌានលីគអភិវឌ្ឍន៍ មានបួនចំណុចធំៗគឺផ្តល់ឱកាសដល់កីឡាករដែលមិនសូវទទួលបានឱកាសលេងនៅក្នុងការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ( CPL ) និងកីឡាករអាយុក្រោម២២ឆ្នាំ ឲ្យមានឱកាសបង្ហាញសមត្ថភាពនៅលើទីលាន។ ផ្តល់ឱកាសដល់កីឡាករ ខេមបូឌានលីគ យុវជនអាយុក្រោម ១៨ ឆ្នាំ ទទួលបានឱកាសបង្ហាញសមត្ថភាព ក្នុងការប្រកួតប្រជែងជាមួយក្រុមធំ ដើម្បីពង្រឹង និងអភិវឌ្ឍន៍បច្ចេកទេសបន្ថែម។ រៀបចំឡើងដោយផ្តោតសំខាន់លើកីឡាករអាយុក្រោម ២២ឆ្នាំ ជំរុញបង្កើនឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំង ដើម្បីត្រៀមលក្ខណៈសម្បត្តិសម្រាប់ចូលរួមការប្រកួត Sea Games និង អភិវឌ្ឍន៍សមត្ថភាពរបស់មន្រ្តីដឹកនាំការប្រកួត ដោយផ្តល់ឱកាសច្រើនក្នុងការបំពេញភារកិច្ចនានា៕





-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត