ព័ត៌មាន
អង្គទូត និងអង្គការអរន្តជាតិ ចុះសួរសុខទុក្ខជនភៀសសឹកនៅវត្តចាន់ស៊ីសាមគ្គីរតនារាម ខេត្តបន្ទាយមានជ័យ
បណ្ដាអង្គទូត និងអង្គការអន្តរជាតិប្រចាំនៅកម្ពុជា សរុប ២១ បានទៅសួរសុខទុក្ខជនភៀសសឹកនៅវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិរនៅភូមិកូបកើត ឃុំកូបស្រុកអូជ្រៅខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។
ជនភៀសសឹកដែលកំពុងស្នាក់នៅបណ្តោះអាសន្ននៅវត្តចាន់ស៊ីសាមគ្គីរតនារាមគឺជាជនស៊ីវិលស្លូតត្រង់ត្រូវបានជម្លៀសចេញពីផ្ទះសម្បែង បន្ទាប់ពីយោធាថៃ បើកការបាញ់ប្រហារមកលើជនស៊ីវិល ដោយគ្មានមូលហេតុ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានជនភៀស សឹកសរុប ១ ២៤៨ គ្រួសារ។
ដំណើរទស្សនកិច្ចនេះនៅតាមព្រំដែន របស់ះង្គទូត និងអង្គការ អន្តរជាតិ ត្រូវបានរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយក្រសួងព័ត៌មាន។
អង្គទូត តំណាងអង្គទូត និងអង្គការអន្តរជាតិទាំងអស់ ក៏នឹងទៅមើលតំបន់មួយចំនួននៅព្រំដែន ជាពិសេសតំបន់ក្នុងដែនអធិបតេយ្យភាពកម្ពុជាដែលយោធាថៃបានដាក់ទូរកុងតឺន័រ និងបន្លាលួសឃាំង ក្រោយមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងភាគីទាំងពីរ កម្ពុជា-ថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ការដាក់ទូរកុតឺន័រ និងបន្លា លួសពីសំណាក់ក្រុមយោធាថៃ បាននាំឱ្យជនស៊ីវិលកម្ពុជារាប់ពាន់គ្រួសារមិនទាន់អាចត្រឡប់ចូលទៅផ្ទះសម្បែងវិញ ដើម្បីប្រកបរបររកស៊ី និងធ្វើកសិកម្មបាន ដោយបន្តស្នាក់នៅមណ្ឌលជនភៀសឹកនៅឡើយ។
អង្គទូត និងអង្គការអន្តរជាតិទាំងនោះ ក៏នឹងទស្សនាផ្ទាំងរូបគំរូសិល្បៈដើម្បីសន្តិភាព នៅកណ្តាលក្រុងសៀមរាប ខេត្តសៀមរាប។ ផ្ទាំងរូបគំរូនេះ គឺតាំងបង្ហាញពីការពិត និងការឈឺចាប់នៃសង្គ្រាម ដោយការឈ្លានពានរបស់កងទ័ពថៃ មកលើដែនអធិបេតយ្យកម្ពុជា។
អង្គទូត និងអង្គការអន្តរជាតិ ទាំងនោះ រួមមាន សហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស, EU, អាល្លឺម៉ង់, រុស្ស៊ី, ឆេក, កាណាដា, តួគី, ឥណ្ឌា,ប៉ាគីស្ថាន, ជប៉ុន, សិង្ហបុរី, ម៉ាឡេស៊ី, វៀតណាម, ហ្វីលីពីន,មីយ៉ាន់ម៉ា(ភូមា) ប្រុយណេ, ទីម័រ និងឡាវ ព្រមទាំង អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (FAO) និង អង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា(IOM)៕ អត្ថបទ៖ ធូ វិរៈ




-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត