ព័ត៌មាន
តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីអញ្ជើញសម្ពោធអាគារសិក្សាថ្មី និងចែកសញ្ញាបត្រដល់សមណនិស្សិត-និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
កំពង់ចាម៖នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាធិបតី សម្ពោធអាគារសិក្សាថ្មី ចំនួនមួយខ្នង និងចែកសញ្ញាបត្រ បរិញ្ញាបត្រ/បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន៤១៣ អង្គ/នាក់ នៃពុទ្ធិកសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ពិធីនេះក៏មានការចូលរួមពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តផងដែរ។
បើតាមព្រះអង្គ សោមវេទីបណ្ឌិត អ៊ឹម សុភក្តិ សាកលវិទ្យាធិការពុទ្ធិកៈសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ ពុទ្ធិកសាកលវិទ្យាល័យមាន សមណនិស្សិត-និស្សិត កំពុងសិក្សាសរុបចំនួន ១,៤៣២អង្គ/នាក់ ដោយឡែកសមណនិស្សិត-និស្សិត ដែលត្រូវទទួលសញ្ញាបត្រនាពេលនេះ មានចំនួន ៤១៣រូប ក្នុងនោះសមណនិស្សិត-និស្សិតថ្នាក់បរិញ្ញាបត្រ ៣ជំនាន់ មានចំនួន ៣៤៨រូប (ព្រះសង្ឃ ៣១អង្គ, ស្រី ២១៥នាក់) និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៣ជំនាន់ សរុប ៦៥រូប (ព្រះសង្ឃ ៧អង្គ, ស្រី ១៩នាក់)។
ព្រះអង្គបានបញ្ជាក់ថា កន្លងមក ពុទ្ធិកសាកលវិទ្យាល័យសម្តេអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រគល់សញ្ញាបត្របរិញ្ញាបត្រចំនួន២លើករួចហើយ ដែលមានចំនួនសរុប ៣០៣៤រូប ក្នុងនោះអ្នកដែលបានចូលបម្រើការងាររដ្ឋ និងឯកជនមានប្រមាណ៩៥%។
ក្នុងឱកាសនោះដែរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន មានប្រសាសន៍ផ្ដាំផ្ញើដល់សមណៈនិស្សិត និងនិស្សិត ដែលទទួលបានសញ្ញាបត្រ សូមប្រើប្រាស់ចំណេះដឹង ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិ និងបន្តចែករំលែកចំណេះដឹង អប់រំ ដល់យុវជន បន្តវេនជំនាន់ក្រោយ បន្តគោរពប្រតិបត្តិខ្ជាប់ខ្ជួនធម៌វិន័យ គោលការណ៍ព្រះពុទ្ធសាសនា ពិនិត្យលទ្ធភាពបន្តការសិក្សាបន្ថែមទៀត ឱ្យស្របជាមួយគោលការណ៍របស់ក្រសួងអប់រំ គឺរៀនមួយជីវិត។ ជាមួយគ្នានេះសូមឱ្យផ្នែកខាងពុទ្ធិកសាកលវិទ្យាល័យ សូមបន្តបេសកកម្មវិស័យអប់រំ បន្តរួមចំណែកកសាងធនធានមនុស្ស និងសុំស្នើព្រះសង្ឃជួយទេសនាអប់រំ ។
ឯកឧត្តមសន្តិបណ្ឌិត បានមានប្រសាសន៍បន្ថែមថា អាគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យនេះ បានកើតឡើងដោយសារ ការរួមគ្នានៃការបរិច្ចាគ កើតចេញពីការទទួលខុសត្រូវ ទើបធ្វើឲ្យមានសំណង់ថ្មីដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការដូចថ្ងៃនេះ។ ដូច្នេះសូមឱ្យខាងពុទ្ធិកសាកលវិទ្យាល័យមេត្តាដឹកនាំឲ្យដំណើរការបានល្អបន្តទៀត ។ ទន្ទឹមនឹងនេះ ដូចជាក្នុងពិធីបុណ្យផ្សេងៗ សូមឲ្យព្រះសង្ឃជួយខាងទេសនាអប់រំផ្ដល់ឱវាទដល់ពុទ្ធបរិស័ទ ជាពិសេសយុវជន ឱ្យដើរលើផ្លូវល្អ ដើម្បីរួមចំណែកជួយដល់សង្គមជាតិរបស់យើង៕















-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត