ព័ត៌មាន
អគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា ដឹកនាំកិច្ចប្រជុំក្រុមការងារខ្លឹមសារត្រៀមមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ានលើកទី២៥
នៅព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឈៀ ស៊ីដារ៉ា អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) និងជាអនុប្រធានប្តូរវេន VECONAC ២០២៦ និង ឯកឧត្តម ឧត្តមសេនីយ៍ទោ គីម សុផារុន អគ្គលេខាធិការរង អ.ន.ក. និងជាប្រធានលេខាធិការដ្ឋាន VECONAC ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពក្រុមការងារខ្លឹមសារសម្រាប់ត្រៀមមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ានលើកទី២៥ ដែលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ធ្វើជាប្រធានប្តូរវេន និងជាម្ចាស់ផ្ទះ។
ជាកិច្ចចាប់ផ្តើម ក្រុមការងារខ្លឹមសារ បានធ្វើបទបង្ហាញពីវឌ្ឍនភាព និងផែនការបន្តអនុវត្តទាំងការពិនិត្យឡើងវិញលើខ្លឹមសារមហាសន្និបាតលើកទី២៣ និងលើកទី២៤, ពិនិត្យឡើងវិញលើធម្មនុញ្ញ និងច្បាប់បញ្ញត្តិ VECONAC ព្រមទាំងរបៀបវរៈ និងឯកសារពាក់ព័ន្ធជាដើម។
ក្នុងប្រជុំនេះ ឯកឧត្តម ឈៀ ស៊ីដារ៉ា បានថ្លែងការកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់ក្រុមការងារខ្លឹមសារដែលសកម្មក្នុងការងាររបស់ខ្លួន សំដៅធ្វើយ៉ាងណាឱ្យដំណើរការមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ានលើកទី២៥ ប្រព្រឹត្តទៅដោយជោគជ័យ។ ឯកឧត្តម ឈៀ ស៊ីដារ៉ា ថ្លែងថា ក្នុងដំណើរការត្រៀមរៀបចំមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ានលើកទី២៥ ឆ្នាំ២០២៦នេះ ក្រុមការងារខ្លឹមសារនឹងត្រូវរៀបចំឱ្យបានរួចរាល់នូវរបៀបវរៈសំខាន់ៗ ដើម្បីឱ្យក្រុមការងារពាក់ព័ន្ធមានលទ្ធភាពក្នុងការសហការអនុវត្តតួនាទី និងភារកិច្ចទៅតាមជំនាញនីមួយៗរបស់ខ្លួន។
ឯកឧត្តម ឈៀ ស៊ីដារ៉ា បញ្ជាក់ថា បន្ទាប់ពីពិធីប្រកាសសមាសភាពលេខាធិការដ្ឋានរៀបចំមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ានលើកទី២៥ ក្រុមការងារពាក់ព័ន្ធរបស់លេខាធិការដ្ឋាន VECONAC បានជួបពិភាក្សាជាបន្តបន្ទាប់ ដើម្បីកំណត់ពីភារកិច្ច និងសកម្មភាពដែលត្រូវអនុវត្តពីពេលនេះរហូតដល់ថ្ងៃចាប់ផ្តើមមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ានលើកទី២៥។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ គីម សុផារុន អគ្គលេខាធិការរង អ.ន.ក. និងជាប្រធានលេខាធិការដ្ឋាន VECONAC ២០២៦ បានណែនាំដល់ក្រុមការងារខ្លឹមសារត្រូវពង្រាងនូវខ្លឹមសារ និងឯកសារសំខាន់ៗទាំងឡាយឱ្យបានមុនកិច្ចប្រជុំក្រុមការងារបច្ចេកទេសរបស់ VECONAC នាខែមិថុនាខាងមុខ ដើម្បីរៀបចំជារបាយការណ៍ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច៕




-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត