ព័ត៌មាន
សមាជិក ប.ស.ស. ប្រើប្រាស់សេវាផ្នែកថែទាំសុខភាពកើនដល់ចំនួន ៨លានដង
គិតត្រឹមឆ្នាំ២០២៥ សមាជិក ប.ស.ស. ដែលបានប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាល ជាដៃគូ និងក្រៅដៃគូ សរុបចំនួនជាង ៨លាន ១១ម៉ឺនដង និងបានផ្តល់តាវកាលិក (អត្ថប្រយោជន៍) ជូនសមាជិកសរុបចំនួនជាង ១០ម៉ឺននាក់។

យោងតាមរបាយការណ៍របស់បេឡាជាតិសន្តិសុខសង្គម ហៅកាត់ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញឱ្យដឹងថា សម្រាប់របបផ្នែកថែទាំសុខភាព គិតត្រឹមឆ្នាំ២០២៥ ប.ស.ស. បានផ្តល់តាវកាលិក (អត្ថប្រយោជន៍) ជាប្រាក់បំណាច់មាតុភាពជូនកម្មករនិយោជិត បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. សរុបចំនួនជាង ៤៨ម៉ឺននាក់ ចំណាយទឹកប្រាក់សរុបចំនួនប្រមាណ ២៥៨,៤២ លានដុល្លារ ក្នុងនោះ សមាជិកជាកម្មករនិយោជិតចំនួនជិត ៤៨ម៉ឺននាក់ ចំណាយទឹកប្រាក់សរុបចំនួនប្រមាណ ២៥៥,៧៤ លានដុល្លារ សមាជិកជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំនួនជាង ៨ពាន់នាក់ ចំណាយទឹកប្រាក់សរុបចំនួនប្រមាណ ២,៦៨ លានដុល្លារ។
ក្រុមប្រជាពលរដ្ឋ ដែលបានប្រើប្រាស់សេវាតាមមូលដ្ឋានសុខាភិបាលជាដៃគូរបស់ ប.ស.ស. ជាច្រើនលើក ច្រើនសារកន្លងមកនេះ បាននិយាយប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងនៅព្រឹកថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០២៦នេះថា សេវា ប.ស.ស. ក្រៅពីការប្រើប្រាស់ដោយឥតគិតថ្លៃ ថែមទាំងទទួលបានការយកចិត្តទុកដាក់យ៉ាងល្អពីសំណាក់ក្រុមគ្រូពេទ្យ និងដោយមិនរើសអើង រវាងអ្នកបង់ប្រាក់ និងអ្នកប្រើប្រាស់តាម ប័ណ្ណ ប.ស.ស.។ ក្រុមប្រជាពលរដ្ឋ បាននិយាយដោយទឹកមុខសប្បាយរីករាយទៀតថា ប័ណ្ណ ប.ស.ស. នេះពិតជាមានសារៈសំខាន់ និងផ្តល់ប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកមានជីវភាពខ្វះខាត នៅពេលឈឺស្កាត់ម្តងៗ មិនមានប្រាក់គ្រប់គ្រាន់ក្នុងការព្យាបាល ដូច្នេះប័ណ្ណ ប.ស.ស. ពិតជាមានតម្លៃធំធេងណាស់ ក្នុងជួយសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋ។
គិតចាប់ពីឆ្នាំ២០០៨ រហូតត្រឹមឆ្នាំ២០២៥ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានក្រសួង ស្ថាប័ន សហគ្រាស និងគ្រឹះស្ថានសរុបចំនួន ២ម៉ឺន ៩ពាន់ ៣៣៨ និងសមាជិក ប.ស.ស. សរុបចំនួនជាង ៣លាន ៥៣ម៉ឺននាក់៕ អត្ថបទ៖ ឈិត បូរ៉ាវី






-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត