ព័ត៌មាន
អាកាសយានដ្ឋានអន្តរជាតិតេជោបន្តទទួលបានកំណើនភ្ញៀវអន្តរជាតិ នៅសប្តាហ៍ទី២ នៃខែកុម្ភៈនេះ
នៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៦នេះ អាកាសយានដ្ឋានអន្តរជាតិតេជោ TIA បាននឹងកំពុងមមាញឹកខ្លាំង ទទួលអ្នកដំណើរអន្តរជាតិ និងទេសចរអន្តរជាតិ មកធ្វើការ ប្រកបអាជីវកម្ម និងទស្សនាកម្ពុជា ដែលមានកំ ណើនប្រមាណជាង៧ភាគរយ។
ទេសចរអន្តរជាតិ បានប្រាប់BTV នៅថ្ងៃទី២៤ ខែកុម្ភៈ នេះថា នៅក្នុងដំណើរមកទស្សនាកម្ពុជា ជាទូទៅ គឺភ្ញៀវតែងដាក់ផែនការកក់ទិញសំបុត្រយន្តហោះ ហោះត្រង់មកទស្សនារាជធានីភ្នំពេញជាមុន រួចបន្តដំណើរ ទស្សនាទៅទស្សនាខេត្តសៀមរាប និងខ្លះទៀត បន្តដំណើរទស្សនាខេត្តព្រះសីហនុ ដោយសារគោលដៅទេស ចរណ៍ទាំងនោះ គឺមានការផ្សព្វផ្សាយច្រើន ហើយភ្ញៀវខ្លះទៀតធ្លាប់ទទួលបានបទពិសោធន៍ អនុស្សាវរីយ៍ល្អៗ ហើយត្រូវមកទស្សនាម្តងទៀត។
ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា ពីមួយ សប្តាហ៍ទៅមួយសប្តាហ៍ នៅក្នុងខែមករា និងកុម្ភៈ ដើមឆ្នាំ២០២៦នេះ ទូទាំងប្រទេស ទទួលជើងយន្តហោះ ចេញចូលកម្ពុជា មានប្រមាណ១៤៧០ជើង ពោលគឺរក្សាកំណើនក្នុងរង្វង់ជាង១០% ក្នុងនោះ សម្រាប់អាកាស យានដ្ឋានអន្តរជាតិតេជោ TIA នៅរាជធានីភ្នំពេញ ទទួលជើងយន្តហោះរចេញចូលមានជិត១០០០ជើង អាកាស យានដ្ឋានអន្តរជាតិខេត្តសៀមរាប មានទទួលជើងយន្តហោះចេញចូលបានជាង៤០០ជើង និងខេត្តព្រះសីហនុ ទទួលជើងយន្តហោះចេញមានប្រមាណ៧០ជើង។
មន្ត្រីនគរបាលអន្តោរប្រវេសន៍ប្រចាំច្រកអាកាសយានដ្ឋានអន្តរជាតិតេជោ TIA បានឲ្យដឹងថា សម្រាប់ សប្តាហ៍ទី២ នៃខែកុម្ភៈ ២០២៦ បានទទួលអ្នកដំណើរហោះចេញចូលសរុបប្រមាណជិត១១ម៉ឺននាក់ ក្នុងនោះ អ្នកដំណើរជាជនបរទេសហោះចូលសរុបមានប្រមាណជាង៣ម៉ឺននាក់ សរុបមាន១៣៥សញ្ជាតិ កើនប្រមាណ ៧% ប្រៀបធៀបនឹងសប្តាហ៍ទី១ ក្នុងខែកុម្ភៈដដែលនេះ ហើយអ្នកដំណើរជនជាតិបរទេស ហោះចូលច្រើនជាង គេ មានដូចជា ១. ចិន ២. បារាំង ៣. អាម៉េរិក ៤. កូរ៉េខាងត្បូង និង ៥. តៃវ៉ាន់ ៕
អត្ថបទ ស៊ុម សុខជា




-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត