ព័ត៌មាន
កម្ពុជា ពិភាក្សា និងស្វែងរកគន្លឹះថ្មីៗ ដើម្បីជំរុញលើកកម្រិតឧស្សាហកម្មនៅក្នុងស្រុកឆ្លើយតបទីផ្សារ
កម្ពុជាពិភាក្សា និងស្វែងរកនូវគន្លឹះថ្មីៗ ដើម្បីជំរុញលើកកម្រិតឧស្សាហកម្ម តាមរយៈការផ្លាស់ប្តូរឧស្សហកម្មប្រើកំលាំង ទៅប្រើប្រាស់ជំនាញ ការជំរុញផ្លាស់ពីឧស្សាហកម្មពាក់កណ្តាលស្វ័យប្រវិត្តកម្រិតមធ្យមទៅកម្រិតខ្ពស់ និងការកែច្នៃម៉ូតក្នុងឧស្សហកម្មកាត់ដេរ ដើម្បីឆ្លើយតបទីផ្សារ និងការបង្កើតតម្លៃបន្ថែមខ្ពស់។

ឯកឧត្តម ផែ ច័ន្ទត្រាវុឌ្ឍ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្ម លើកឡើងក្នុងកិច្ចពិភាក្សាអំពីដំណោះស្រាយរបាំងបច្ចេក ទេសពាណិជ្ជកម្ម ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ថា ដើម្បីរួមចំណែកដល់កំណើនវិជ្ជមាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ចេញនូវយន្តការការងារ ច្រើន រួមទាំងការងារគ្រប់គ្រង់រោងចក្រ ការងារបច្ចេកទេស សុវត្ថិភាពឧស្សាហកម្ម កម្មសិទ្ធឧស្សហកម្ម និងការងារជំរុញផលិតភាព។

ឯកឧត្តម បន្តថា បើមើលទៅលើសហគ្រាសទាំងមូល ដោយយើងមិនត្រូវគិតត្រឹមការផលិតទេ គឺយើងត្រូវគិតអំពីការចាប់ផ្តើម ដំបូង ទាំងវត្ថុធាតុដើម ការចែកចាយ ការផ្សព្វផ្សាយ រហូតដល់ការទូទាត់នូវសេវា។ បញ្ហានេះប្រសិនយើងបានគិតគូរលម្អិត វានឹងជួយ បន្ថែមដល់តម្លៃនៃផលិតផល និងការធ្វើអាជីវកម្មប្រកបដោយនិរន្តរភាព។ ឯកឧត្តម បន្ថែមថា ចំណែកទាក់ទងការផលិត និងចែកចាយ ឃើញថា ភាគីទាំងពីរគឺនៅដាច់ពីគ្នា ដោយបានធ្វើឱ្យរបាំងពាណិជ្ជកម្មពិបាកដោះស្រាយ ជាពិសេសតម្រូវការទីផ្សារ និងជំរុញឱ្យការ ផ្លាស់ប្តូរពីឧស្សាហកម្មពាក់កណ្តាលស្វ័យប្រវត្តិទៅជាកម្រិតខ្ពស់ជាដើម។
ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកនាយកប្រតិបត្តិសហគ្រិនខ្មែរ លើកឡើងថា ជុំវិញ ឧស្សាហកម្មកាត់ដេរនេះ គឺជាវិស័យសក្តានុពលមួយបានកំពុងទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ។ ដើម្បីជំរុញឱ្យវិស័យនេះកាន់តែរីក លូតលាស់ក្នុងសេដ្ឋកិច្ច កម្ពុជាគួរផ្លាស់ប្តូរទៅរបត់ថ្មីៗបន្ថែមទៀតដូចជា កាបង្កើតឧស្សាហកម្មម៉ូតខោ-អាវ ដើម្បីឆ្លើយតបតាមបរិបថ ពីមួយឆ្នាំទៅមួយឆ្នាំ ហើយនឹងអាចរកចំណូលបានច្រើន ជួយដល់កំណើនសេដ្ឋកិច្ចបន្ថែម។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងថា ជុំវិញវិស័យ ឧស្សាហូបនីយកម្ម, ចំណែកជុំវិញឧស្សាហកម្មថ្មី ក្រៅពីឧស្សាហកម្មវាយនភណ្ឌ និងឧស្សាហកម្មគាំទ្រគ្រឿងបង្គុំ ក្នុងនោះឧស្សាហកម្ម កម្មន្តសាល ផ្នែកកសិ-ឧស្សាហកម្ម គឺត្រូវការគាំទ្របន្ថែមទៀតដើម្បីឱ្យវិស័យក្លាយខ្លួនរឹងមាំ។ ជាងនេះទៀត គឺការគិតគូរអំពីសុវត្ថិភាព ឧស្សាហកម្ម ដែលជាផ្នែកចម្បងមួយ ដើម្បីធានាសុខដុមនីយកម្មសេដ្ឋកិច្ចសង្គម ព្រមទាំងរក្សាសុខុមាលភាព និងបរិស្ថាន។
សូមបញ្ជាក់ថា ជុំវិញការអភិវឌ្ឍវិស័យឧស្សាកម្មនៅក្នុងឆ្នាំ២០២៥, កម្ពុជាមានរោងចក្រធុនធំដំណើរការមានចំនួន ៣.០៨៣ រោងចក្រ កើនឡើង ៦៥៨ រោងចក្រ ត្រូវជាង ២៧ ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៤ ក្នុងនោះរោងចក្រធុនធំកើតថ្មី មានចំនួន ៧០០ រោងចក្រ កើនឡើង ៣៧៤ រោងចក្រ ត្រូវជាង ១១៤ ភាគរយ និងរោងចក្រធុនធំបិទទ្វារ មានចំនួន ៤២ រោងចក្រ កើនឡើងចំនួន ១៦ រោងចក្រ ត្រូវ ៦១ ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៤។ ចំណែកទុនវិនិយោគសរុប នៅក្នុងវិស័យឧស្សាហកម្ម មានចំនួនជាង ២៥ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ៤,៧ ពាន់លានដុល្លារអាមេរិក ស្មើជាង ២៣ ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី




-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត