ព័ត៌មាន
AmCham ៖ វិនិយោគិនអាមេរិកមនៅកម្ពុជា មិនរងផលប៉ះពាល់ពីសកម្មភាពឆបោកតាមអនឡាញនោះទេ
លោក ខេស៊ី បាណេត (Casey Barnett) ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា(AmCham) បានលើកឡើងថា វិនិយោគិនអាមេរិកដែលមានមូលដ្ឋាននៅប្រទេសកម្ពុជាគឺមិនរងផលប៉ះពាល់ពីសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នោះទេ។ ទោះបីយ៉ាងណា លោកថា ពលរដ្ឋអាមេរិកកាំងជាច្រើនបានក្លាយជាជនរងគ្រោះដោយសារអំពើឆបោកតាមអនឡាញនៅជុំវិញពិភពលោក។
ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយ BTV នៅថ្ងៃទី ២៦ កុម្ភៈនេះ លោក ខេស៊ី បាណេត បានបញ្ជាក់ថា សម្រាប់ការឆបោកតាមអនឡាញ វាមិនសូវមានផលប៉ះពាល់ដល់វិនិយោគិនមកពីអាមេរិនោះទេ ប៉ុន្តែប្រជាពលរដ្ឋអាមេរិកកាំងជាច្រើនបានក្លាយជាជនរងគ្រោះពីសកម្មភាពឆបោកតាមអនឡាញនៅជុំវិញពិភពលោក។
លោកកត់សម្គាល់ថា ការបង្រ្កាបអំពើឆបោកតាមអនឡាញនៅកម្ពុជានាពេលនេះគឺជាជោគជ័យមួយសម្រាប់រដ្ឋាភិបាល ដោយ លោកសង្ឃឹមថា រដ្ឋាភិបាលកម្ពុជានឹងខិតខំបន្ថែមទៀតក្នុងការបោសសម្អាតអំពើឆបោកតាមអនឡាញឱ្យអស់ ១០០% បើមិនដូច្នេះទេ ប្រទេសកម្ពុជានៅតែប្រឈមនឹងការតម្លើងពន្ធបដិការរបស់អាមេរិកនាពេលអនាគត។
ក្នុងកិច្ចសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ជាថ្មីថា «រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំងជាមួយការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Online Scam ដោយចាត់បណ្តាញឆបោកនេះជា «សេដ្ឋកិច្ចខ្មៅ» កំពុងបំផ្លាញសេដ្ឋកិច្ចដ៏ស្មោះត្រង់របស់កម្ពុជា»។
សូមបញ្ជាក់ថា ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៥ រហូតដល់ ដើមឆ្នាំ២០២៦នេះ សមត្ថកិច្ចចម្រុះបានបង្ក្រាបការឆបោកអនឡាញចំនួន ២០០ករណី ដែលរកឃើញទីតាំងពាក់ព័ន្ធសរុប ២.៥០០ កន្លែង។ នេះបើតាមរបាយការណ៍ពីលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។ អត្ថបទ៖ ធូ វិរៈ

-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត