ព័ត៌មាន
ស្នងការរាជធានីព្រមានឧក្រិដ្ឋជនបរទេសទាំងឡាយឱ្យដកខ្លួនចេញ ខណៈភ្នំពេញពុំមែនជាទីសុវត្ថិភាពសម្រាប់មកបង្កើត Scams Online របស់ពួកគេនោះទេ
រាជធានីភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានព្រមានជាជំហរទៅកាន់បណ្តាឧក្រិដ្ឋជនជាជនបរទេសពាក់ព័ន្ធទាំងឡាយថា ភ្នំពេញពុំមែនជាទីសុវត្ថិភាពសម្រាប់ពួកគេនាំគ្នាមកជ្រកកោន ដើម្បីប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( Online Scams ) នោះឡើយ ។
ឯកឧត្តម ឧត្តមសេនីយ៍ឯកស្នងការ បានបញ្ជាក់ថា ៖ បច្ចុប្បន្ន កម្លាំងនគរបាលជំនាញពាក់ព័ន្ធក្រោមឱវាទរបស់លោក តែងតែបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកអនឡាញនេះ ដោយសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញជាបន្តបន្ទាប់ មិនបណ្តែតបណ្តោយឲ្យក្រុមជនល្មើសនៅសុខស្រួលឡើយ ។
លោកឧត្តមសេនីយ៍ឯក សង្កត់ធ្ងន់ថា ៖ រាជធានីភ្នំពេញ ជាប្រទេសបេះដូង នៃប្រទេសកម្ពុជា ដែលបច្ចុប្បន្នកំពុងឋិតក្នុងដំបូលនៃសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតវៀងវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចធិបតី ហ៊ុន ម៉ាណែត និងសម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភាជាតិ ដូច្នោះក្នុងនាមកងកម្លាំងនគរបាលជាតិកម្ពុជា លោកឧត្តមសេនីយ៍ស្នងការផ្តាំក្រុមជនល្មើសឲ្យហើយថា ភ្នំពេញមិនមែនជាធុងសម្រាមសម្រាប់ពួកគេរត់មកជ្រោកនោះឡើយ ។
សារដ៏ម៉ឺងម៉ាត់ របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ធ្វើឡើងក្នុងគ្រាដែលរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឱសានវាទក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញឲ្យបានស្អាត ត្រឹមដំណាច់ចុងខែកុម្ភៈ ឆ្នាំ២០២៦នេះ ខណៈក្រសួងមហាផ្ទៃ ក៏បានដាក់បន្ទាត់ក្រហមត្រឹមពាក់កណ្តាកខែមិនា ឆ្នាំ២០២៦ខាងមុខនេះ ។
គួររំលឹកថា ៖ កាលពីពេលកន្លង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្តេចពិតជាចង់ឃើញណាស់នូវការចូលរួមជាមួយនឹងការប្តេជ្ញាចិត្ត និងការលះបង់ដើម្បីជាតិ ពីគ្រប់តួអង្គដែលមានការពាក់ព័ន្ធទាំងអស់ ជាពិសេស ការចូលរួមប្រជាជនខ្មែរយើងគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការ ក៏ដូចជាមន្ត្រីរាជការ អជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដើម្បីរួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិខ្មែរសំដៅលុបបំបាត់នូវរាល់បញ្ហាអសកម្មពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះដ៏ប្រពៃ នៃព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ ៕ លីហេង





-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត