ព័ត៌មាន
អ្នកប្រកបអាជីវកម្មម្ហូបអាហារនៅបាត់ដំបង រីករាយទទួលបានជំនាញថ្មីៗពង្រឹងគុណភាពសេវាកម្ម
អ្នកប្រកបអាជីវកម្មម្ហូបអាហារនៅស្រុកបាណន់ បានបង្ហាញអារម្មណ៍សប្បាយរីករាយដែលទទួលបានបទពិសោធន៍ និងជំនាញថ្មីៗបន្ថែមទៀតតាមរយៈវគ្គបណ្ដុះបណ្ដាលជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈដែលរៀបចំឡើងដោយមន្ទីរទេសចរណ៍ខេត្តបាត់ដំបង។

ម្ចាស់អាជីវកម្ម អះអាងថា នឹងយកចំណេះជំនាញដែលទទួលបានទៅអភិវឌ្ឍន៍អាជីវកម្ម និង ពង្រឹងគុណភាពនៃការផ្ដល់សេវាកម្មឱ្យបានល្អប្រសើរសំដៅបង្កើនការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកាន់ខេត្តបាត់ដំបងកាន់តែច្រើនឡើង។
ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចកម្ពុជា(ហូកា)លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ នៅទីស្នាក់ការស.ស.យ.កស្រុកបាណន់ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោក យឿន ចាន់សុធារិទ្ធ អភិបាលរងស្រុកបាណន់ បានថ្លែងអំណរគុណដល់មន្ទីរទេសចរណ៍ខេត្តបាត់ដំបងដែលបានរៀបចំវគ្គបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់នេះឡើង ដើម្បីបំប៉នជំនាញដល់អ្នកប្រកបអាជីវកម្មម្ហូបអាហារនៅក្នុងស្រុកបាណន់សំដៅពង្រឹងគុណភាពនៃការផ្ដល់សេវាកម្មម្ហូបអាហារបង្កើនការទាក់ទាញភ្ញៀវទេសចរឱ្យបានកាន់តែច្រើនឡើង ខណៈស្រុកបាណន់ជាស្រុកមួយដែលមានគោលដៅទេសចរណ៍ជាច្រើនកន្លែង។

លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ថ្លែងឱ្យដឹងថា វិស័យទេសចរណ៍បានចូលរួមផ្ដល់ឱកាសបង្កើតអាជីវកម្ម ឱកាសការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋដោយផ្ទាល់ និងប្រយោល។
លោក ហម អរុណ អំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ និងយុវជន សូមចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងជួយផ្សព្វផ្សាយពីភាពវិជ្ជមានឱ្យបានច្រើន ដើម្បីទាក់ទាញភ្ញៀវមកកាន់ខេត្តបាត់ដំបងឱ្យបានកាន់តែច្រើនឡើង ខណៈព័ត៌មានក្លែងក្លាយជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់វិស័យទេសចរណ៍។
សូមរំលឹកថា មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកបាណន់បើកវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចកម្ពុជា(ហូកា)លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈជូនដល់ប្រតិបត្តិករដែលប្រកបរបរពាក់ព័ន្ធភោជនីយដ្ឋាន អាហារដ្ឋាន និងតូបអាហារនៅក្នុងស្រុកបាណន់។ វគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០២៦ដោយមានការគាំទ្រពីអង្គការស្វីសខន់ថាក់ក្រោមគម្រោងអភិវឌ្ឍន៍ជំនាញ(ហូកា)របស់ក្រសួងទេសចរណ៍ដោយមានការចូលរួមពីសិក្ខាកាមដែលជាម្ចាស់អាជីវកម្ម បុគ្គលិក និងយុវជន៕




-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត