ព័ត៌មាន
លេខាធិការដ្ឋាន IDP ពិនិត្យលើសេចក្តីព្រាងបឋមរបាយការណ៍វាយតម្លៃ នៃការអនុវត្ត IDP ២០១៥–២០២៥
ប្រធានលេខាធិការដ្ឋាន IDP បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេសស្តីពីការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងបឋម នៃរបាយការណ៍វាយតម្លៃចុងអាណត្តិនៃការអនុវត្ត IDP ឆ្នាំ២០១៥–២០២៥ ដើម្បីពិនិត្យផ្ទៀងផ្ទាត់លើទិន្នន័យ មុននឹងរៀបចំតាក់ តែងសេចក្តីព្រាងបឋមរបាយការណ៍។

ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងជាប្រធានលេខាធិការដ្ឋាន IDP នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានដឹកនាំប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេសស្តីពីការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងបឋម នៃរបាយការណ៍ វាយតម្លៃចុងអាណត្តិនៃការអនុវត្ត IDP ឆ្នាំ២០១៥–២០២៥ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដែល ទទួលបន្ទុកចូលរួមអនុវត្តគោលនយោបាយ IDP និងសមាជិកលេខាធិការដ្ឋាន IDP គោលបំណងដើម្បីពិនិត្យផ្ទៀងផ្ទាត់លើទិន្នន័យ និងស្នើសុំការពន្យល់បន្ថែមលើចំណុចមួយចំនួនពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ មុននឹងលេខាធិការដ្ឋានយកទៅរៀបចំតាក់តែង សេចក្តីព្រាងបឋមរបាយការណ៍។

ឯកឧត្តមអគ្គលេខាធិការរង ជម្រាបជូនថា យោងតាមការណែនាំក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការគោលនយោបាយសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥, លេខាធិការដ្ឋាន IDP ត្រូវរៀបចំរបាយការណ៍ ស្តីពីការវាយតម្លៃការអនុវត្ត គោលនយោបាយ IDP ចុងអាណត្តិ ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងអនុម័ត មុននឹងបញ្ចប់អាណត្តិនៃការអនុវត្ត។ ឯកឧត្តម ក៏បានជម្រាបជូនអំពីទិសដៅការងារសំខាន់ៗរបស់លេខាធិការដ្ឋាន IDP ដែលត្រូវបំពេញជាបន្តបន្ទាប់ដូចជា ការបញ្ចប់ការរៀបចំ សេចក្ដីព្រាងបឋម របាយការណ៍ស្តីពីការវាយតម្លៃការអនុវត្តគោលនយោបាយ IDP ចុងអាណត្តិ ក្នុងដើមខែមេសា ឆ្នាំ២០២៦, ការ រៀបចំកិច្ចប្រជុំអន្តរក្រសួងក្នុងខែឧសភា ដើម្បីពិនិត្យពិភាក្សាលើខ្លឹមសារ សេចក្តីព្រាងបឋមរបាយការណ៍, ការបញ្ជូនសេចក្ដីព្រាង របាយការណ៍នេះ ទៅគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅដើមខែមិថុនា ឆ្នាំ២០២៦, និងការស្នើដាក់សេចក្តី ព្រាងរបាយការណ៍ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ។

បន្ទាប់ពីស្តាប់ការធ្វើបទបង្ហាញ ស្តីពីលទ្ធផលវិភាគបឋម សម្រាប់ការរៀបចំរបាយការណ៍វាយតម្លៃចុងអាណត្តិ នៃការអនុវត្ត គោលនយោបាយ IDP ដោយក្រុមការងារលេខាធិការដ្ឋាន IDP អង្គប្រជុំបានធ្វើការ៖ ១)ពិនិត្យ និងស្រាយបំភ្លឺលើទិន្នន័យ មួយចំនួន នៃសូចនាករសមិទ្ធកម្មគន្លឹះកម្រិតយុទ្ធសាស្ត្រ និងវិស័យ, ២)ពិនិត្យពិភាក្សាលើវិធានការរបស់ក្រសួង ស្ថាប័នមួយចំនួន ដែលបាននិង កំពុងអនុវត្ត និង ៣) ពិនិត្យពិភាក្សាលើលទ្ធផលវិភាគប្រសិទ្ធភាពនៃយន្តការស្ថាប័នរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្ត គោលនយោបាយ IDP ក្នុងរយៈពេលអនុវត្ត១០ឆ្នាំកន្លងមក៕ អត្ថបទ៖ សុន រ៉ាឌី

-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត