ព័ត៌មាន
តាមរយៈការតាមដាន និងការធ្វើអធិការកិច្ចក្នុងវិស័យមុខងារសាធារណៈជាប្រចាំ វត្តមានមន្ត្រីដែលមកបំពេញការងារនៅក្រសួង ស្ថាប័ន ក្នុងខែមករាឆ្នាំនេះមានការកើនឡើងប្រមាណ ៩៧%
តាមទម្លាប់រៀងរាល់សប្តាហ៍ទី៤ ប្រចាំខែនីមួយៗ ក្រសួងមុខងារសាធារណៈ តែងតែអនុវត្តរបបប្រជុំប្រចាំខែរបស់ខ្លួន ដើម្បីបានស្តាប់វឌ្ឍនភាពការងារ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ លើរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់ក្រសួងមុខងារសាធារណៈ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាច្រើនរូបនៃក្រសួងមុខងារសាធារណៈ ព្រមទាំងមន្ទីរមុខងារសាធារណៈរាជធានី ខេត្តទាំង២៥ (តាមប្រព័ន្ធអនឡាញ)។

តាមរយៈរបាយការណ៍វឌ្ឍនភាពការងាររយៈពេល ១ខែ ក៏ដូចជាការចូលរួមយ៉ាងផុសផុលពីអង្គប្រជុំ ដោយបានលើកឡើងពីការសាទរនូវលទ្ធផលដែលសម្រេចបាន ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ប្រកបដោយឆន្ទៈ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ឈ្លាសវៃ ហ្មត់ចត់ មានចក្ខុវិស័យ និងទស្សនៈវិស័យច្បាស់លាស់ ក្នុងការគ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ ជាពិសេសការអនុវត្តវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។ លើសពីនេះ ក៏មានការលើកឡើងនូវបញ្ហាប្រឈម និងចូលរួមដោះស្រាយជាមួយគ្នា ក្នុងការអនុវត្តការងារប្រចាំថ្ងៃ ពិសេសការងារកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

តាមរយៈការតាមដាន និងការធ្វើអធិការកិច្ចក្នុងវិស័យមុខងារសាធារណៈ ជាប្រចាំ ក្នុងការពង្រឹងប្រព័ន្ធគ្រប់គ្រងវត្តមាន និងស្ថានភាពមន្ត្រីរាជការស៊ីវិល មន្ត្រីជាប់កិច្ចសន្យាដែលបម្រើការងារនៅតាមក្រសួង ស្ថាប័ន ក្រសួងមុខងារសាធារណៈ បានទទួលទិន្ន័យពីក្រសួង ស្ថាប័ន បានបង្ហាញឱ្យឃើញថា មន្ត្រីដែលមកបំពេញការងារនៅក្រសួង ស្ថាប័ន ក្នុងខែមករា ឆ្នាំ២០២៦ មានការកើនឡើងប្រមាណ៩៧%។ ក្នុងនោះផងដែរ ឯកឧត្តម សយ រាសី អគ្គាធិការនៃក្រសួងមុខងារសាធារណៈ ក៏បានបញ្ជាក់ពីភាពសុក្រឹត្យនៃទិន្នន័យដែលទទួលបានពីក្រសួង ស្ថាប័នតាមរយៈការរៀបរាប់ពីរបៀបគណនា និងការចុះពិនិត្យជាក់ស្តែងតាមអង្គភាពនីមួយៗ។ ឯកឧត្តមបានបន្ថែមពីសកម្មភាព និងការវិវត្តជាប្រចាំនៃការងារអធិការកិច្ចក្នុងវិស័យមុខងារសាធារណៈ ជាពិសេសរយៈពេលចុងក្រោយនេះ ដោយមានប្រព័ន្ធចែករំលែកបទពិសោធរវាងគ្នា ស្តីពីការគ្រប់គ្រងវត្តមាន ជូនគ្នាទៅវិញទៅមក៕






-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត