ព័ត៌មាន
ក្រុមប្រឹក្សាបរធនបាល SDF ពិនិត្យលទ្ធផលលើទម្រង់ហិរញ្ញប្បទាន ដើម្បីធានាចីរភាពការអភិវឌ្ឍជំនាញ
ក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) រៀបចំកិច្ចប្រជុំពិនិត្យលទ្ធផលការសិក្សាស្រាវជ្រាវ ពីទម្រង់ ហិរញ្ញប្បទាន រយៈពេលមធ្យម និងវែង ដើម្បីធានាចីរភាពការអភិវឌ្ឍជំនាញសម្រាប់កម្ពុជា និងការកែសម្រួលរចនាសម្ព័ន្ធអង្គភាព ប្រតិបត្តិ SDF ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម និងឧកញ៉ា ជា អនុប្រធាន សមាជិកក្រុមប្រឹក្សាបរធនបាល និងអង្គភាពប្រតិបត្តិ SDF ដើម្បីត្រួតពិនិត្យលើលទ្ធផល ការសិក្សាស្រាវជ្រាវទម្រង់ ហិរញ្ញប្បទាន និងការកែសម្រួលរចនាសម្ព័ន្ធអង្គភាពប្រតិបត្តិ SDF ដើម្បីបន្តបេសកកម្មអភិវឌ្ឍជំនាញនៅកម្ពុជាឱ្យកាន់តែមាន ប្រសិទ្ធភាព។
អង្គប្រជុំបានពិនិត្យលើបទបង្ហាញ ស្តីពីលទ្ធផលការសិក្សាលើទម្រង់ហិរញ្ញប្បទានរយៈពេលមធ្យម និងវែង ដើម្បីធានាចីរភាព ក្នុងការអភិវឌ្ឍជំនាញសម្រាប់កម្ពុជា ដែលបានសិក្សាយ៉ាងហ្មត់ចត់ ពីក្រុមជំនាញស្រាវជ្រាវឯករាជ្យ ដែលផ្អែកលើបទពិសោធន៍ក្នុង តំបន់អាស៊ាន និងអន្តរជាតិ ដើម្បីស្វែងរកគំរូហិរញ្ញប្បទានដែលមានលក្ខណនវានុវត្តន៍, ប្រសិទ្ធភាព, វិសាលភាព និងមានការទទួល ខុសត្រូវរួមរបស់ភាគីពាក់ព័ន្ធ នៅក្នុងប្រព័ន្ធអេកូឡូស៊ីជំនាញ ដើម្បីគាំទ្រការអភិវឌ្ឍមូលធនមនុស្ស ទាំងបរិមាណ និងគុណភាព ដោយឆ្លើយតបនឹងតម្រូវការឧស្សាហកម្ម ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត និងចូលរួមសម្រេចបាននូវចក្ខុវិស័យប្រែក្លាយកម្ពុជា ឱ្យ ទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។ បន្ថែមលើនេះ ក្រុមប្រឹក្សាបរធនបាលក៏បាន ពិនិត្យ និងផ្តល់ជាអនុសាសន៍ លើសំណើ ការកែសម្រួលរចនាសម្ព័ន្ធ SDF ក្នុងគោលបំណងសម្រួចយន្តការការងារឱ្យកាន់តែរហ័សរហួន និងមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបទៅ នឹងតម្រូវការជាក់ស្តែងរបស់វិស័យឯកជន។
ជាលទ្ធផល, អង្គប្រជុំបានឯកភាពជារួមថា ការអភិវឌ្ឍជំនាញប្រកបដោយចីរភាពក្នុងរយៈពេលមធ្យម និងវែងនៅកម្ពុជា ចាំបាច់ត្រូវពឹងផ្អែកលើទម្រង់ហិរញ្ញប្បទានដែលមានស្ថិរភាព, អាចព្យាករណ៍បាន ជាពិសេសត្រូវមានស្មារតីចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមមាន រាជរដ្ឋាភិបាល វិស័យឯកជន និងបុគ្គល។ ផ្អែកលើសេចក្តីសម្រេចនេះ, អង្គភាពប្រតិបត្តិ SDF នឹងធ្វើការសម្រួចលទ្ធផល នៃកិច្ចពិភាក្សា ស្របតាមអនុសាសន៍ និងទិសដៅដែលបានផ្តល់ដោយក្រុមប្រឹក្សាភិបាល ហើយរៀបចំជាផែនទីបង្ហាញផ្លូវ ស្តីពីទម្រង់ ហិរញ្ញប្បទានប្រកបដោយចីរភាព ដើម្បីគាំទ្រការអភិវឌ្ឍជំនាញ និងកម្លាំងពលកម្មនៅកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី




-
PR NEWS6 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត