ព័ត៌មាន
សិស្សជិត៥ពាន់នាក់កំពុងជាប់គាំងនៅជំរំភៀសសឹក ខណៈសាលាជាង២០នៅតំបន់ព្រំដែនបន្តបិទទ្វារ
សិស្សជិត៥ពាន់នាក់នៅតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ មិនទាន់អាចត្រឡប់ចូលរៀនៅសាលាវិញ ដោយពួកគេបន្តរៀសូត្រនៅជំរុំភៀសសឹក និងមួយចំនួននៅសាលា ក្រៅពីតំបន់ជម្លោះព្រំដែន។
មានប្រសាសន៍ក្នុងកិច្ចសម្ភាសជាមួយBTV នៅព្រឹកថ្ងៃទី២៧ខែកុម្ភៈនេះ លោកបណ្ឌិត កាន់ ពុទ្ធី ប្រធាននាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា គិតត្រឹមថ្ងៃទី២៦ ខែកុម្ភៈម្សិលមិញ មានសាលារៀនប្រមាណជា២០នៅបន្តបិទទ្វារ និងប៉ះពាល់ដល់សិស្សចំនួនជិត ៥ពាន់នាក់ មិនទាន់អាចត្រឡប់ទៅសាលារៀនវិញ ប៉ុន្តែសិស្សទាំងអស់កំពុងបន្តរៀនសូត្រនៅជំរំភៀសសឹក និងមួយចំនួនទៀតរៀននៅសាលាផ្សេងៗ ក្រៅពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃ។
លោកបានបន្តថា សាលារៀនដែលមិនទាន់អាចបើកដំណើរការវិញ គឺស្ថិតនៅតំបន់មានហានិភ័យ ខ្ពស់។ យ៉ាងណាក្តី សិស្ស និងគ្រូបង្រៀន ស្នាក់នៅជំរំភៀសសឹក ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា បន្តយកចិត្តទុកដាក់ និងដៃគូសហការ និងសប្បុរសជននានា បានចូលរួមគាំទ្រផងដែរ។
ក្រោយពេលបទឈប់បាញ់ជាលើកទី២ រវាប្រទេសកម្ពុជា-ថៃ បានចូលជាធរមាននៅថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០២៥មក ស្ថានការណ៍នៅព្រំដែនមានភាពស្ងប់ស្ងាត់ ទើបធ្វើឲ្យសាលារៀននៅតាមបណ្ដោយព្រំដែនបានបើកដំណើរឡើងវិញជាបន្តបន្ទាប់ ខណៈសាលារៀនមិនទាន់បើកដំណើរការ នៅរង់ចាំការអនុញ្ញាតពីអាជ្ញាធរនៅមូលដ្ឋានជាមុនសិន៕
អត្ថបទ៖ ទូច សោភ័ណ




-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត