ព័ត៌មាន
NEA បន្តផ្សព្វផ្សាយឱកាសការងារដល់និស្សិតតាមសាកលវិទ្យាល័យ
រហូតមកដល់ពេលនេះ មជ្ឈមណ្ឌលការងារចល័តរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តសកម្មភាពចុះផ្សព្វផ្សាយឱកាសការងារនៅតាមសាកលវិទ្យាល័យនានា ដើម្បីផ្តល់ព័ត៌មានអំពីទីផ្សារការងារ និងនាំយកឱកាសការងារឲ្យខិតជិតដល់យុវជន ក្នុងគោលបំណងបង្កើនលទ្ធភាពនៃការទទួលបានការងារកាន់តែឆាប់រហ័ស។

យោងតាមកាលវិភាគរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ការផ្សព្វផ្សាយឱកាសការងារនៅតាមសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានា នៅរាជធានីភ្នំពេញ សម្រាប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤នេះ រួមមាន៖ សាកលវិទ្យាល័យមេគង្គកម្ពុជា , សាកលវិទ្យាល័យជាតិគ្រប់គ្រង , សាកលវិទ្យាល័យវេស្ទើន , សាកលវិទ្យាល័យពុទ្ធិសាស្រ្ត , សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវិទ្យាស្ថានជាតិកសិកម្មព្រែកលាប។

ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី លោក មាស សុភានិត សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យមេគង្គកម្ពុជាមានប្រសាសន៍ថា ពាក់ព័ន្ធការងារផ្សព្វផ្សាយនេះ ពិតជាមានសារសំខាន់ណាស់មកកាន់សាលា ថែមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើនដែរដល់សិស្ស និស្សិត ព្រោះថា ការសិក្សាគឺផ្សារភ្ជាប់ជាមួយឱកាសការងារ។ លោកបានទទួលស្គាល់ថា ការចុះផ្សព្វផ្សាយតាមសាកលវិទ្យាល័យនេះ ក៏នឹងផ្តល់នូវមូលដ្ឋានមួយទៀតដល់និស្សិត ក្នុងការពិចារណា ថាតើពួកគាត់គួរធ្វើការងាអ្វី? ដើម្បីឲ្យស៊ីសង្វាក់គ្នាទៅនឹងជំនាញពួកគាត់កំពុងសិក្សា ជាពិសេសជួយកាត់បន្ថយនូវបញ្ហារៀនខុសជំនាញ និងមិនឆ្លើយតបទៅនឹងតម្រូវការទីផ្សារកំពុងមានជាដើម។

កញ្ញា ថុល គីមហ័រ និស្សិតឆ្នាំទី១ ជំនាញផ្នែកអប់រំភាសាអង់គ្លេស និងកញ្ញា រិទ្ធី លីកា ជានិស្សិតឆ្នាំទី១ ដូចគ្នា ជំនាញផ្នែកហិរញ្ញវត្ថុនិងធនាគារ នៃសាកលវិទ្យាល័យមេគង្គកម្ពុជា បានឲ្យ ប៊ីធីវី ដឹងស្រដៀងគ្នាថា បច្ចុប្បន្ននេះឱកាសការងារជាច្រើន បានបង្ហាញអំពីតម្រូវការកម្លាំងពលកម្មលើគ្រប់វិស័យ។ ប៉ុន្តែអ្វីដែលសំខាន់ចំពោះមុខ គឺការត្រៀមខ្លួនឲ្យបានត្រឹមត្រូវ ទាំងចំណេះដឹង និងជំនាញ ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារទាំងពេលបច្ចុប្បន្ន និងអនាគត។

សូមជម្រាបជូនទៀតថា នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ស្អែកនេះ មជ្ឈមណ្ឌលការងារចល័ត របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នឹងបន្តសកម្មភាពចុះផ្សព្វផ្សាយឱកាសការងារនៅតាមសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានាបន្ថែមទៀត ដែលរួមមាន៖ សាកលវិទ្យាល័យភូមិន្ទមីតិសាស្រ្ត និងវិទ្យាស្ថានសេដ្ឋកិច្ច , សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ , សាកលវិទ្យាល័យអន្តរជាតិ និងសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា៕




អត្ថបទ: ឈិត បូរ៉ាវី
-
ព័ត៌មាន2 days agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
ព័ត៌មាន4 days agoកម្ពុជាបានទាក់ទាញក្រុមហ៊ុនផលិតរថយន្តអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកធំៗ១៣ មកបង្កើតរោងចក្រផ្គុំនិងដំឡើង
-
ព័ត៌មាន1 week agoអតីតសកម្មជនគណបក្សប្រឆាំងចំនួន ១០២នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ អត្ថប្រយោជន៍ពិតប្រាកដនៃយុគសម័យ AI មិនអាចសម្រេចបានពេញលេញ ដោយធ្វើសកម្មភាពឯកឯងនោះទេ
-
ព័ត៌មាន4 days agoកម្ពុជា-ស្វ៊ីស សាទរសមិទ្ធផលនៃគម្រោងគំនិតផ្ដួចផ្ដើម TVET អាស៊ាន-ស្វ៊ីស ដំណាក់កាលទី ១ និងឯកភាពបន្តដំណាក់កាលទី ២ ដើម្បីបន្តលើកកម្ពស់កម្មវិធី TVET នៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពជើងទឹកត្រៀមកម្លាំង និងសម្ភារៈសង្រ្គោះរួចជាស្រេចដើម្បីអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗទៀត
-
ព័ត៌មាន1 week agoសភាប្រើភាសាបារាំង គាំទ្រយ៉ាងរឹងមាំ និងឥតងាករេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoកម្ពុជា-ហ្វីលីពីន ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍