ព័ត៌មាន
កាកបាទក្រហមកម្ពុជាអំពាវនាវឱ្យរួមគ្នាលើកកម្ពស់គុណភាពសុវត្ថិភាពការថែទាំផ្ទៃពោះមុនសម្រាល
សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានបញ្ជាក់ថា ការងារលើកកម្ពស់សុខភាពមាតា ទារក និងកុមារ មានសារៈសំខាន់ណាស់ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់។ ម្យ៉ាងទៀតបើពួកគេមិនមានសុខភាព អាហាររូបបត្ថម្ភជំ នួយដល់រាងកាយ បញ្ញា ស្មារតីគ្រប់គ្រាន់ទេ វាធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍន៍គ្រួសារ សហគមន៍ និងសង្គមជាតិ ទាំងមូលផងដែរ។ ដូច្នេះគ្រប់ភាគី ត្រូវរួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព នៃការថែទាំផ្ទៃពោះ មុនពេលសម្រាល ។
លោកស្រីវេជ្ជបណ្ឌិត យូ សុគន្ធ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងជាប្រធានក្រុមការងារ ឥស្សរជនឆ្នើមនៅថ្នាក់សាខាខេត្តកំពត ក្នុងពិធីអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៦ ក្រោមប្រធានបទ “រួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាព នៃការថែទាំផ្ទៃពោះមុនសម្រាល រួមទាំងក្នុង បរិបទមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីធានាថា ទាំងម្តាយ និងទារក មានសុខភាពល្អ” ដែលបានធ្វើឡើង នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកកំពង់ត្រាច នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានពាំនាំនូវការផ្តាំផ្ញើសាកសួរ សុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា និងជាពិសេសពីសំណាក់សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្ម ភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ ជូនដល់បងប្អូនស្ត្រីមានផ្ទៃពោះ ស្ត្រីមាន កូនតូច និងស្ត្រីក្នុងវ័យបន្តពូជទាំងអស់ ប្រកបដោយក្តីនឹករលឹក ។
លោកស្រីអនុប្រធានអចិន្ត្រៃយ៍ ក៏បានអាននូវសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ញើជូនចំពោះបងប្អូនជនរួមជាតិ នូវខ្លឹមសារសំខានៗទាំង៥ចំណុច និងបានអំពាវនាវដល់គ្រប់ភាគីពាក់ ព័ន្ធ សូមបន្តយកចិត្តទុកដាក់ថែទាំស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលហើយ ទារក និងកុមារ ដើម្បីរួមចំណែកជំរុញដល់ការអភិវឌ្ឍគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។ ពិសេសណែនាំឲ្យស្ត្រីទាំងអស់ថែរក្សាសុខភាពឲ្យបានល្អ ស្ត្រីដែលមានកូនតូច ត្រូវយកកូនទៅចាក់ថ្នាំបង្ការឲ្យបានទៀងទាត់តាមការណាត់របស់គ្រូពេទ្យ ហើយស្រ្តីមានផ្ទៃពោះ ត្រូវទៅពិនិត្យផ្ទៃពោះឲ្យបានយ៉ាងតិច៤ដង តាមពេលវេលាកំណត់របស់ពេទ្យ ។
អំណោយសាខាកាខាកាកបាទក្រហមកម្ពុជាខេត្តកំពតផ្តល់ជូនស្ត្រីសម្រាលកូនតូចចំនួន១៣នាក់ក្នុងម្នាក់ៗទទួលបាន ឃីតទារក១កញ្ចប់ និងថវិកា៥ម៉ឺនរៀល និងស្រ្តីមានផ្ទៃពោះចំនួន១០០នាក់ ក្នុងម្នាក់ៗទទួលបាន ឃីតអនាម័យ ១កញ្ចប់ និងថវិកា ២ម៉ឺនរៀល៕
អត្ថបទ៖ សារឹម




-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត