ព័ត៌មាន
វិស័យឯកជន៖ កម្ពុជាកំពុងឈរលើមាគ៌ា ឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០
វិស័យឯកជនរំពឹងថា ការឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល ទោះជួបបញ្ហាប្រឈម ក្នុងស្រុក និងភាពមិនប្រាកដប្រជានៃពិភពលោក កម្ពុជានៅតែសម្រេចបានតាមការគ្រោងទុក ខណៈកម្ពុជាបាននិងកំពុងឈរលើមាគ៌ា កំណើន និងបានកំពុងដើរឆ្ពោះទៅមុខលើផ្លូវតែមួយ។

បណ្ឌិត ខាត់ បូរ៉ា អ្នកជំនាញក្នុងស្រុក លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល នេះថា ជុំវិញបញ្ហានេះ រាជរដ្ឋាភិបាលបានប្រកាន់ខ្ជាប់ឥតងាករេ ក្នុងការសម្រេចឱ្យបាននៃការប្រែក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយក្នុងនោះកម្ពុជាបានប្រកាន់យកនូវ ស្មារតីកែទម្រង់ជាប្រចាំ និងបុរេសកម្មជានិច្ច ដើម្បីកសាងភាពធន់ និងលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច។
លោកបណ្ឌិត បន្តថា ជុំវិញបញ្ហាក្នុងពេលបច្ចុប្បន្ន ទោះបីសេដ្ឋកិច្ចពិភពលោកមិនទាន់មានភាពប្រាកដប្រជា និងការប្រឈម បញ្ហាព្រំដែនជាមួយថៃ ឃើញថា សេដ្ឋកិច្ចកម្ពុជាមិនទាន់មានចំណុចណាស្រុតចុះនៅឡើយ ផ្ទុយទៅវិញបន្ទាប់ពីប្រជាជនកម្ពុជាធ្វើ ពហិការ សហគ្រិនក្នុងស្រុកបាននិងកំពុងចេញដំណើរយ៉ាងផុសផុស និងមានការរូបរួមគ្នា ដើម្បីក្លាយជាកំលាំងមួយកាន់តែរឹងមាំ នេះឆ្នាំ២០៣០, ចំណែកឆ្នាំ២០៥០ កម្ពុជានៅមានពេលវេលាក្នុងការរៀបចំ សម្រាប់ការធ្វើដំណើរឆ្ពោះទៅមុខបន្ថែមទៀត។

ឯកឧត្តមបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងផងដែរថា ជុំវិញការឈានទៅឆ្នាំ២០៣០ និង ២០៥០ ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល បានកំពុងដាក់ចេញនូវចក្ខុវិស័យរៀងៗខ្លួន ដោយឈរលើមាគ៌ាគោលដៅតែមួយ ក្នុងការ ឆ្ពោះទៅសម្រេចគោលដៅរទាំងនេះ។ ចំណែកវិស័យឯកជន បច្ចុប្បន្នបាននិងកំពុងចេញដំណើរស្របតាមគោលដៅចររបស់រាជរដ្ឋាភិ បាលផងដែរ តាមរយៈការពង្រឹង និងពង្រីកអាជីវកម្ម និងស្រូបយកកំលាំងពលកម្មដោយប្រើប្រាស់ជំនាញដែលមានតម្លៃខ្ពស់ ដោយ ធ្វើឱ្យផលិតផលសរុបក្នុងស្រុក (ផ.ស.ស) សម្រាប់មនុស្សម្នាក់នឹងហក់ឡើងកាន់តែខ្ពស់។
ជុំវិញការឈានទៅសម្រេចនូវគោលដៅចរនេះ រាជរដ្ឋាភិបាលបានដាក់ចេញអាទិភាពកំណែទម្រង់គន្លឹះចំនួន៧ សម្រាប់គាំទ្រដល់ការ អនុវត្តយុទ្ធសាស្រ្ត ព្រមទាំងចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់រួមមាន៖ ការដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ច ដែលបណ្តាលមក ពីជំងឺរាតត្បាតកូវីដ-១៩ (អនុវត្តរយៈពេលខ្លី), ការលើកកម្ពស់ស្ថាប័នប្រកបដោយគណនេយ្យភាព និងបរិយាបន្ន ដើម្បីផ្តល់សេវា សាធារណៈប្រកបដោយប្រសិទ្ធភាព, ការពង្រឹងនិងការពង្រីកប្រព័ន្ធគាំពារសង្គម, ការវិនិយោគលើធនធានធម្មជាតិរបស់ប្រទេស កម្ពុជាប្រកបដោយនិរន្តរភាព ដើម្បីធានាបាននូវកំណើន និងការអភិវឌ្ឍរយៈពេលវែង, ការបន្តពង្រីក កែលម្អ និងធ្វើពិពិធកម្មវិស័យ កម្មន្តសាល មានសារៈសំខាន់សម្រាប់ការជោគជ័យសេដ្ឋកិច្ច, ការធ្វើទំនើបកម្មវិស័យកសិកម្ម (ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល), និងការវិនិយោគលើវិស័យអប់រំប្រកបដោយគុណភាព ការកសាងជំនាញ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល៕ អត្ថបទ៖ សុន រ៉ាឌី

-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន1 day agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត