ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងបរិស្ថានបានណែនាំឱ្យមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបន្តសហការជាមួយអ្នកពាក់ព័ន្ធនិងដៃគូពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ការកាពារភ្លើងឆេះព្រៃ ការពង្រឹងការអនុវត្តច្បាប់ និងការលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន
ក្នុងឱកាសដឹកនាំប្រតិភូថ្នាក់ដឹកនាំក្រសួងបរិស្ថាន ចុះពិនិត្យថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ដែលមានទីតាំងនៅស្នាក់ការឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃកែវសីមា ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានណែនាំឱ្យមន្ទីរបរិស្ថានខេត្ត បន្តពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ការកាពារភ្លើងឆេះព្រៃ ការល្បាត ការពង្រឹងការអនុវត្តច្បាប់ និងការយកចិត្តទុកដាក់ដល់ការលើកកម្ពស់ជីវភាព របស់ប្រជាសហគមន៍មូលដ្ឋាន ជាពិសេសជនជាតិដើមភាគតិច តាមរយៈការទទួលបានផលប្រយោជន៍ពី ឥណទានកាបូន ការរៀបចំសហគមន៍គោលដៅបៃតង ការធ្វើកសិកម្មមានមេត្រីនឹងបរិស្ថាននិងពង្រឹងភាពធន និងការប្រើប្រាស់កែច្នៃអនុផលព្រៃឈើប្រកបដោយនិរន្តរភាពជាដើម។
សូមបញ្ជាក់ថា បច្ចុប្បន្នក្រសួងបរិស្ថានបង្កើតថ្នាលបណ្តុះកូនឈើថ្នាក់តំបន់បានចំនួន៥កន្លែង រួមមានខេត្ត មណ្ឌលគិរី សៀមរាប ត្បូងឃ្មុំ កំពង់ស្ពឺ និងខេត្តកោះកុង ដែលថ្នាលបណ្តុះកូនឈើនីមួយ មានសមត្ថភាព បណ្តុះកូនឈើបានប្រមាណ ៣០ម៉ឺនដើម ទៅ១,២លានដើមក្នុងឆ្នាំ។ ក្រសួងបរិស្ថានបានចែកកូនឈើចម្រុះដោយឥតគិតថ្លៃជូនសាធារណជន ចំនួន៣,៤លានដើម ដើម្បីយកទៅដាំ តាមរយៈយុទ្ធនាការពន្លកបៃតង នៅឆ្នាំ២០២៥។ នៅក្នុងឆ្នាំ២០២៦នេះក្រសួងបរិស្ថាន មានគោលបំណងពង្រីកគម្របបៃតងនៅកម្ពុជាឱ្យបានច្រើនថែមទៀត ដោយគ្រោងនឹងចែកកូនឈើជូនប្រជាពលរដ្ឋចំនួម៥លានដើម ដើម្បីយកទៅដាំស្តារព្រៃសហគមន៍ ដាំតាមមូលដ្ឋាន ទីសាធារណៈ សាលារៀន វត្តអារាមជាដើម។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី២៧-២៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំគណៈប្រតិភូចុះពិនិត្យវឌ្ឍនភាពការងារការពារ និងអភិរក្សធនធានធម្មជាតិ និងការចូលរួមចំណែកលើកកម្ពស់ជីវភាពរបស់សហគមន៍មូលដ្ឋាន និងការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព។
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត