ព័ត៌មាន
ឆ្នាំ២០២៥ មជ្ឈមណ្ឌលមាត្រាសាស្រ្តជាតិ ផ្តល់សេវាសាធារណៈធ្វើព្យាសកម្មឧបករណ៍បាន ១.១២៤ គ្រឿង
មជ្ឈមណ្ឌលមាត្រាសាស្រ្តជាតិនៅក្នុងឆ្នាំ២០២៥, ផ្តល់សេវាសាធារណៈធ្វើព្យាសកម្មឧបករណ៍មាត្រាសាស្ត្រសរុបចំនួន ១.១២៤ គ្រឿង ក្នុងនោះក្រុមហ៊ុន រោងចក្រ សហគ្រាស បានចំនួន ៧៨៣ គ្រឿង, អង្គភាពចំណុះមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ចំនួន ៧៨ គ្រឿង និងតាមបណ្តាមន្ទីររាជធានីខេត្តចំនួន ២៦៣ គ្រឿង។
ជុំវិញការងារមាត្រាសាស្រ្ត, បើតាមរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៥ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ បានបង្ហាញថា វិស័យមាត្រាសាស្ត្របានដើរតួនាទីយ៉ាងសំខាន់ ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានជាអាទិ៍ ការជួយ គាំទ្រសុខុមាលភាពរបស់សង្គម និងទំនើបកម្ម ដោយគាំទ្រលើផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម សុខភាព សុវត្ថិភាព បរិស្ថាន និងសេវាកម្ម ដោយអនុលោមតាមបទប្បញ្ញត្តិបច្ចេកទេស និងបទបញ្ហាបច្ចេកទេស។
ការងារមាត្រសាស្រ្តនេះ នៅឆ្នាំ២០២៥, មជ្ឈមណ្ឌលមាត្រាសាស្រ្តជាតិ ដែលជាសេនាធិការរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានផ្តល់សេវាសាធារណៈធ្វើព្យាសកម្មឧបករណ៍ (ពិនិត្យភាពត្រឹមត្រូវនៃឧបករណ៍) មាត្រា សាស្ត្រសរុប ចំនួន ១.១២៤ គ្រឿង ក្នុងនោះក្រុមហ៊ុន រោងចក្រ សហគ្រាសបានចំនួន ៧៨៣ គ្រឿង (១៣៤ក្រុមហ៊ុន), អង្គភាព ចំណុះមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ ចំនួន ៧៨ គ្រឿង, មន្ទីរ ឧ.វ.ប.ន. រាជធានី-ខេត្ត ចំនួន ២៦៣ គ្រឿង (១៣ ខេត្ត), ចេញវិញ្ញា បនបត្រព្យាសកម្ម ចំនួន ៧៥៣ ច្បាប់, ចេញវិញ្ញាបនបត្រស្តង់ដាប្រតិបត្តិ ចំនួន ៨៧ ច្បាប់, បានធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់លើ ឧបករណ៍មាត្រាសាស្ត្រ និងទំនិញវេចខ្ចប់នាំចូល។
ចំណែកការត្រួតពិនិត្យផ្ទៀងផ្ទាត់លើឧបករណ៍មាត្រាសាស្ត្រ និងទំនិញវេចខ្ចប់នាំចូលរួមមាន៖ ស៊ីទែនរថយន្តចំនួន ២០៥ គ្រឿង, ជញ្ជីងថ្លឹងរថយន្តចំនួន ២៦៩ គ្រឿង, ជញ្ជីងឌីជីថលចំនួន ២៤៦ គ្រឿង, ទំនិញវេចខ្ចប់នាំចូលចំនួន ៨១ ផលិតផល, ចេញ វិញ្ញាបនបត្របញ្ជាក់លក្ខណៈមាត្រាសាស្ត្រទំនិញវេចខ្ចប់នាំចូលចំនួន ១០ច្បាប់។ ចំពោះការងារដែលក្រសួងបានប្រតិភូកម្មជូនមន្ទីរ រួមមាន៖ ត្រួតពិនិត្យផ្ទៀងផ្ទាត់ដៃបាញ់ប្រេង ចំនួនជាង ៣៦ ពាន់ដៃ, ត្រួតពិនិត្យផ្ទៀងផ្ទាត់ជញ្ជីងក្រោម ១ ពាន់គីឡូក្រាម ចំនួនជាង ៤ ពាន់ជញ្ជីង, ត្រួតពិនិត្យផ្ទៀងផ្ទាត់ទំនិញផលិត និងទំនិញវេចខ្ចប់ ចំនួន ២១៦ ផលិតផល។
ដោយឡែកការងារផ្តល់វិញ្ញាបនបត្រចុះបញ្ជីមាត្រាសាស្ត្រ នៅក្នុងឆ្នាំ២០២៥ មជ្ឈមណ្ឌលមាត្រាសាស្រ្តជាតិ អនុវត្តបានចំនួន សរុប ៩២៦ មូលដ្ឋាន ក្នុងនោះវិញ្ញាបនបត្រចុះបញ្ជីមាត្រាសាស្ត្រថ្មី ចំនួន ៣៨៣ មូលដ្ឋាន, វិញ្ញាបនបត្រចុះបញ្ជីមាត្រាសាស្ត្របន្ត ចំនួន ៥៤៣ មូលដ្ឋាន, ផ្តល់អាជ្ញាបណ្ណ ផលិត និងជួសជុលឧបករណ៍មាត្រាសាស្ត្រជូនក្រុមហ៊ុន ចំនួន៥ មូលដ្ឋាន (អាជ្ញាបណ្ណថ្មី១ និងអាជ្ញាបណ្ណបន្ត ៤)៕ អត្ថបទ៖ សុន រ៉ាឌី




-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត