ព័ត៌មាន
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ណែនាំក្រុមការងារគ្រប់ថ្នាក់បន្តគាំទ្រការអភិវឌ្ឍមូលដ្ឋានឆ្លើយតបតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំគ្រប់ថ្នាក់ និងអាជ្ញាធរ បន្តពង្រឹងការឆ្លើយតប និងបម្រើប្រជាពលរដ្ឋ បង្កើនសេដ្ឋកិច្ចមូលដ្ឋាន និងពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឱ្យបានល្អប្រសើរថែមទៀត ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ក្នុងឱកាសអញ្ជើញជាអធិបតីនៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅសាលាខេត្តត្បូងឃ្មុំ។

ជាមួយគ្នានេះ ឯកឧត្តម បានសម្តែងនូវការអបអរសាទរលើសមិទ្ធផលទាំងអស់សម្រេចបាន និងថ្លែងអំណរគុណចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងថ្នាក់ដឹកនាំ គណៈអភិបាលខេត្ត រដ្ឋបាលក្រុងស្រុក អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅខេត្តត្បូងឃ្មុំ ដែលបានប្រឹងប្រែងរួមគ្នាក្នុងការបំពេញភារកិច្ចទៅតាមតួនាទីរៀងៗខ្លួន ដែលនាំឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរបស់ខេត្ត ទទួលបានលទ្ធផលជាច្រើនកន្លងមក។
ឯកឧត្តមប្រធានក្រុមការងារ បានសង្កត់ធ្ងន់លើការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដោយបន្តពង្រឹងសន្តិសុខ និងសុវត្ថិភាព៖ សណ្តាប់ធ្នាប់សាធារណៈ និងលុបបំបាត់បទល្មើស ដូចជាការលុបបំបាត់អំពើល្មើសគ្រឿងញៀន ល្បែងស៊ីសង និងអនឡាញស្កែម (Online Scam)។ ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារ បានថ្លែងជំរុញទៅដល់ក្រុមការងារនិងរដ្ឋបាលខេត្ត អាជ្ញាធរគ្រប់ថ្នាក់ ខិតខំជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ជាពិសេសពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឱ្យបានល្អប្រសើរថែមទៀត ដោយត្រូវលុបបំបាត់ឱ្យអស់នូវបញ្ហាគ្រឿងញៀន ក្មេងទំនើង រួមគ្នាលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam), និងល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីធានាថាការអភិវឌ្ឍប្រកបដោយចីរភាព ឆ្លើយតបនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងជំរុញលើកទឹកចិត្តរៀបចំគម្រោងអភិវឌ្ឍសេដ្ឋកិច្ចបៃតងរបស់ខេត្តត្បូងឃ្មុំ ដើម្បីទទួលអ្នកវិនិយោគ និងទេសចរណ៍ តាមរយៈរៀបចំផែនការមេ ទៅតាមសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្មនិងភូមិសាស្រ្ត ឱ្យមានលក្ខណៈគ្រប់គ្រាន់។« ការពង្រីកការវិនិយោគ ធ្វើឱ្យប្រជាពលរដ្ឋមានការងារ មានចំណេះ បើកចំហរ ដើម្បីប្រជាពលរដ្ឋ នឹងក្លាយជាម្ចាស់ និងអាចដឹកនាំឧស្សហកម្ម និងសេដ្ឋកិច្ចក្នុងតំបន់នៅក្នុងពេលអនាគត។» ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍បន្ថែម។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ធ្វើឱ្យប្រជាជនមានជីវភាពធូធារ និងមានកំណើនសេដ្ឋកិច្ច មានសុខសន្តិភាព ស្ថេរភាពនយោបាយ និងសុវត្ថិភាព ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងទន់ភ្លន់ ប្រកបដោយព្រហ្មវិរធម៌ គុណធម៌ របស់ប្រមុខដឹកនាំសម្តេចតេជោ និងសម្តេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រមកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តម បានជំរុញឱ្យមានការពង្រឹងសាមគ្គីភាពកាន់តែខ្លាំងក្លា ការរួមគ្នាជាធ្លុងមួយ គាំទ្រដល់ រាជរដ្ឋាភិបាល ក្នុងការដឹកនាំលើវិធានការទាំងផ្នែក ការទូត ផ្នែកការពារជាតិ ផ្នែកច្បាប់ និងកងកម្លាំងប្រដាប់អាវុធ របស់ យើង។ លើសពីនេះ ស្នើបន្តឱ្យអាជ្ញាធរ និង ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ គ្រប់មជ្ឈដ្ឋាន ផ្តល់ការគាំទ្រពេញទំហឹងទាំង ខាងសម្ភារៈ និងស្មារតីដល់វីរយុទ្ធជននៅសមរភូមិមុខ និងបងប្អូនប្រជាពលរដ្ឋភៀសសឹក នៅតាមជម្រកសុវត្ថិភាពនិងតាមមូលដ្ឋាននានា។
សូមបញ្ជាក់ថា លទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ត្រូវបានអានដោយឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដោយបានលើកឡើងពីការ ចូលរួមគាំទ្រ និងអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង៦ និងវិធានការគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា រួមទាំងការគាំទ្រ និងជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការផ្តល់សេវាជូនប្រជាពលរដ្ឋបានល្អប្រសើរ។ ក្នុងរយៈពេលកន្លងមកនេះ ក្រុមការងារសម្រេចបានសមិទ្ធផលសំខាន់ៗ ដូចជាការចុះធ្វើវេទិកាសាធារណៈ ដោះស្រាយបញ្ហាប្រឈម សំណើ សំណូមពរ និងការចុះជួបប្រជាពលរដ្ឋតាមមូលដ្ឋាន ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ការបង្កើនភាពស្អាតនៅតាមមូលដ្ឋាន សាលារៀន វត្តអារាម និងនៅតាមផ្លូវជាតិ ការបង្កើនគម្របបៃតង បង្កើតជាថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ខេត្តត្បូងឃ្មុំ និងចែកជូនប្រជាពលរដ្ឋដាំបានច្រើន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវថ្នល់ សាលារៀន វត្តអារាម និងមូលដ្ឋាននានា រួមទាំងការងារជួយដល់ជនភៀសសឹកដោយសាសង្រ្គាមឈ្លានពាន និងការធានាបានសន្តិសុខសណ្តាប់សង្គមបានល្អផងដែរ៕


-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត