ព័ត៌មាន
កម្ពុជា គ្រោងនឹងរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៩ ខែមេសាខាងមុខនេះ
ភ្នំពេញ៖ កម្ពុជា គ្រោងនឹងរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ដែលនឹងប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ខាងមុខនេះ។
នេះបើតាមការឱ្យដឹងពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន ស.ស.យ.ក. ក្នុងឱកាសអញ្ជើញជាអធិបតីជំនួបពិភាក្សាគម្រោងរៀបចំព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» ជាមួយថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងស្ថាប័នផ្សព្វផ្សាយឯកជនមួយចំនួន នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦។
ឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិ និងជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាការធិការកណ្តាល ស.ស.យ.ក. បានឱ្យដឹងថា ព្រឹត្តិការណ៍នេះ ស្ថិតនៅជាគម្រោងនៅឡើយ ហើយគ្រោងនឹងរៀបចំនៅទីតាំងជាច្រើនរួមមាន រមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ផ្លូវថ្មើរជើងចតុមុខ សួនច្បារចាប់ពី Vattanac Capital Lifestyle មកដល់ផ្សាររាត្រី បរិវេណវត្តបទុមវតី បាសាក់លែន និងផ្សារទួលទំពួង។
ជាមួយគ្នានេះ នៅបរិវេណខ្លះនឹងមានដូចជា តំបន់ត្រជាក់ចិត្ត ការប្រគុំតន្រ្តី តំបន់ពាណិជ្ជកម្ម ។ល។ ដោយឡែកសម្រាប់ភូមិវប្បធម៌ និងមានកម្មវិធីជាច្រើន ដូចជា ល្បែងប្រជាប្រិយ របាំបុរាណ ប្រពៃណី ប្រជាប្រិយ យុទ្ធគុនចម្រុះខ្មែរបុរាណ ការប្រកួតអុកចត្រង្គ សួនមុនីហទ័យ ពិព័រណ៍នគរសង្ក្រាន្ត ពិធីដង្ហែព្រះពុទ្ធបដិមា ស្រង់ព្រះ ដង្ហែក្បួននគរសង្ក្រាន្ត ទាញព្រ័ត្រមិត្តភាពនគរសង្ក្រាន្ត ការប្រកួតអុកយក្ស ។ល។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា វត្តមានរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី នាឱកាសនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះតួនាទីសារព័ត៌មាន ក្នុងការចូលរួមផ្សព្វផ្សាយ និងបង្កើតបរិយាកាសរួមចំណែកជោគជ័យសម្រាប់ព្រឹត្តិការណ៍វប្បធម៌ដ៏មានអត្ថន័យនេះ។ «នគរសង្ក្រាន្ត» មិនមែនជាព្រឹត្តិការណ៍កម្សាន្តធម្មតាទេ ប៉ុន្តែជាវេទិកាបង្ហាញអត្តសញ្ញាណជាតិ ការរួបរួមរបស់យុវជន និងភាពរស់រវើកនៃរាជធានីភ្នំពេញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
សូមជម្រាបជូនថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក នឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ៕







-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត