ព័ត៌មាន
អាជីវករលក់ផលិតផលខ្មែរ នៅផ្លូវថ្មើរជើង កាន់តែរីករាយ ខណៈមានពលរដ្ឋកាន់តែច្រើនដែរ នាំគំាទ្រផលិតផលខ្មែរ
ពាក់ព័ន្ធនឹងការលក់ដូរផលិតផលខ្មែររបស់បងប្អូនអាជីវករលក់ដូរនៅលើផ្លូវថ្មើរចតុមុខ គឺកាន់តែរីករាយថែមទៀត បន្ទាប់ពីមានបងប្អូនប្រជាពលរដ្ឋខ្មែរ នាំគ្នាគំាទ្រផលិតផលខ្មែរច្រើនជាងមុន ហើយពួកគាត់ចង់ឱ្យបន្តគំាទ្របែបនេះថែមទៀត ដើម្បីកម្ពុជាកាន់តែរឹងមាំ។
បញ្ជាក់ប្រាប់បាយ័នព្រឹកនេះ តំណាងបងប្អូនអាជីវករលក់ដូរនៅផ្លូវថ្មើរជើងចតុមុខចំនួន៣រូប បានប្រាប់ថា ពួកគាត់ពិតជាសប្បាយចិត្តណាស់ ដោយបច្ចុប្បន្ននេះការលក់ដូរផលិតផលខ្មែររបស់ពួកគាត់ គឺកាន់តែមានសន្ទុះលក់ដូរដាច់ជាងមុនថែមទៀត។ ពួកគាត់បន្តថា ចាប់តាំងពីបងប្អូនប្រជាពលរដ្ឋខ្មែរ នាំគ្នាធ្វើពហិការ មិនប្រើប្រាស់ផលិតផលប្រទេសជិតខាងមក គឺបងប្អូនប្រជាពលរដ្ឋខ្មែរ បានជួយគំាទ្រផលិតផលខ្មែរ និងបានផ្តល់តម្លៃលើផលិតផលខ្មែរមានចំនួនកើនឡើងជាងមុន ហើយក្នុងនាំពួកគាត់ជាអ្នកផលិតនូវផលិតផលខ្មែរ និងក្នុងនាមជាអាជីវករលក់ដូរ នឹងខិតខំផលិតឱ្យបានច្រើន និងមានគុណភាពដើម្បីបំពេញតម្រូវការបងប្អូនប្រជាពលរដ្ឋ ពិសេសដើម្បីជំរុញការនាំចេញទៅក្រៅប្រទេសថែមទៀត ដើម្បីឱ្យខ្មែរខ្លាំងគ្រប់ជំនាន់តរៀងទៅ។
ចំណែកតំណាងប្រជាពលរដ្ឋដែលទិញផលិតផលខ្មែរចំនួន២រូបបានប្រាប់ដែរថា បច្ចុប្បន្ននេះ ពួកគាត់នាំគ្នាទិញតែផលិតផលខ្មែរយកទៅប្រើប្រាស់ទេ ហើយនៅពេលមកលេងនៅផ្លូវថ្មើរជើងចតុមុខម្តងៗ មានបងប្អូនអាជីវករលក់ដូរផលិតផលខ្មែរច្រើន គឺសប្បាយចិត្ត ព្រោះក្នុងនាមជាកូនខ្មែរ ត្រូវតែនាំគ្នាគំាទ្រផលិតផលខ្មែរ ទើបសេដ្ឋកិច្ចប្រទេសជាតិរីកចម្រើន ពិសេសបានជួយឱ្យកូនខ្មែរ ត្រូវពង្រឹងសមត្ថភាពការផលិតឱ្យមានការប្រកួតប្រជែងទំាងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ហើយពួកគាត់ នៅតែចង់ឱ្យអ្នកផលិតនូវផលិតផលប្រើប្រាស់ទំាងអស់ ត្រូវខិតខំផលិត និងកែច្នៃឱ្យបានល្អបន្ថែមទៀត ដើម្បីទាក់ទាញ ហើយក៏ស្នើឱ្យបងប្អូនប្រជាពលរដ្ឋ ត្រូវរួមគ្នាប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានគ្រប់ៗគ្នាទើបកូនខ្មែររឹងមាំ។
សូមបញ្ជាក់ថា ចាប់តាំងពីប្រជាពលរដ្ឋខ្មែរ បានរួមគ្នាធ្វើពហិការ មិនប្រើប្រាស់ផលិតផលប្រទេសជិតខាងមកដល់ពេលនេះ សង្កេតឃើញមានផលិតផលខ្មែរ មានចំនួនច្រើននៅលើទីផ្សារ ក្នុងនោះបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ ក៏បានគំាទ្រមានចំនួនច្រើនផងដែរ៕
ផលិត គង់ រ៉េន




-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត