ព័ត៌មាន
កម្ពុជានឹងទទួលបានគម្រោងបង្កើតតំបន់សេដ្ឋកិច្ច ផ្តោតលើបច្ចេកវិទ្យាឌីជីថល និងកែច្នៃកសិ-ឧស្សាហកម្ម
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិនិត្យពិភាក្សាលើគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចចំនួនពីរ ផ្តោតសំខាន់លើបច្ចេកវិទ្យាឌីជីថល និងគម្រោងនៃការប្រមូលផ្តុំការកែច្នៃកសិ-ឧស្សាហកម្ម ចំណីអាហារ ការវេចខ្ចប់ និងស្រាវជ្រាវ និងអភិវឌ្ឍន៍ ដែលនេះជាចលកអាចស្រូបយកគម្រោងថ្មីៗបន្ថែម។
ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំច្រក ចេញ-ចូលតែមួយលើកទី២ ក្នុងឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សាលើគម្រោង ស្នើសុំបង្កើតតំបន់ សេដ្ឋកិច្ចពិសេស និងមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលសាលារាជធានីភ្នំពេញ។
គម្រោងទាំង២នេះរួមមាន៖ គម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង គម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស របស់ក្រុមហ៊ុន អម្រឹតា ឌីវេឡុបម៉ិន ឯ.ក។ គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ច ពិសេសទាំងពីរនេះ នឹងក្លាយជាកម្លាំងចលករថ្មីយ៉ាងសំខាន់ នៃការស្រូបយកគម្រោងវិនិយោគ ដោយផ្តោតសំខាន់លើបច្ចេកវិទ្យា ឌីជីថល និងផ្តោតលើការប្រមូលផ្តុំការកែច្នៃកសិ-ឧស្សាហកម្ម ចំណីអាហារ ការវេចខ្ចប់ និងស្រាវជ្រាវនិងអភិវឌ្ឍន៍។
សូមបញ្ជាក់ថា ជុំវិញគម្រោងតំបន់សេដ្ឋកិច្ចនេះ បើយោងតាមបាយការណ៍ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ គិតត្រឹមឆ្នាំ២០២៥, កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេស ដែលមានរោងចក្រកំពុងដំណើរ មានចំនួនសរុប ៣៤ តំបន់ ស្ថិតក្នុងរាជធានី-ខេត្តចំនួន១១។ ចំណែកសួនឧស្សាហកម្មវិញ, កម្ពុជាមានសួនឧស្សាហកម្ម ចំនួន ២៣ សួន ស្ថិតក្នុងរាជធានី-ខេត្តចំនួន ៦ ក្នុងនោះខេត្តកណ្តាល ចំនួន ៧, កំពង់ស្ពឺ ៧, ភ្នំពេញ ៦, កំពត ១, តាកែវ ១ និងបន្ទាយមានជ័យចំនួន ១ ៕អត្ថបទ៖ សុន រ៉ាឌី





-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន22 hours agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១