ព័ត៌មាន
ក្រសួងការងារ និងក្រុមហ៊ុនឯកជន រួមគ្នាលើកកម្ពស់ការយល់ដឹងពីសុវត្ថិភាព និងសុខភាពការងារ នៅកន្លែងធ្វើការ
នៅទីស្តីការក្រសួង ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយលោក Xie Peilin (ស្ស៉ី ផីលីន) អគ្គនាយកក្រុមហ៊ុន ខ្មែរ ហ្វេមីលី ប៊ីហ្សនេស មេនេចម៉ិន ឯ.ក. និងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ តាមរយៈកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងផ្នែកសុវត្ថិភាព និងសុខភាពការងារ (OSH) ដល់កម្មករនិយោជិត។ ប្រភពក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ នឹងបង្កើតជាក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការជំរុញការបណ្ដុះបណ្ដាលការយល់ដឹងពីសុវត្ថិភាព និងសុខភាពការងារ ឱ្យមានលក្ខណៈជាប្រព័ន្ធ និងស្តង់ដា។ តាមរយៈគម្រោងនេះ ក្រុមហ៊ុន និងដៃគូសហការ នឹងប្រើប្រាស់សក្តានុពល និងសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន ដើម្បីផ្ដល់ការគាំទ្រយ៉ាងរឹងមាំសម្រាប់ការអភិវឌ្ឍប្រព័ន្ធសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា។
លោក Xie Peilin បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង ដែលបានគាំទ្រនិងផ្ដល់ទំនុកចិត្តដល់ក្រុមហ៊ុនក្នុងការរួមចំណែកផ្តល់សេវាសាធារណៈនៅកម្ពុជា។ ការផ្តល់ការបណ្ដុះបណ្ដាល ដើម្បីលើកកម្ពស់ចំណេះដឹង OSH និងការធានាឱ្យសហគ្រាសទទួលបានលទ្ធផលតាមការរំពឹងទុក គឺជាគោលបំណងចម្បងរបស់ក្រុមហ៊ុន។
ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា សុវត្ថិភាព និងសុខភាពការងារ គឺជាអាទិភាពមួយយ៉ាងសំខាន់នៅកន្លែងធ្វើការ ដែលរាជរដ្ឋាភិបាល ក៏ដូចក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងដៃគូពាក់ព័ន្ធបាននិងកំពុងធ្វើឱ្យប្រសើរឡើងនូវផ្នែក OSH នេះ ដែលគ្រប់គ្នាត្រូវតែយល់ដឹងអំពី OSH ដើម្បីចៀសវាងនូវហានិភ័យណាមួយនៅកន្លែងធ្វើការ។ ជាមួយនេះ ឯកឧត្តម បានលើកទឹកចិត្តដល់ក្រុមហ៊ុនបើកដំណើរការបណ្ដុះបណ្ដាលឱ្យបានឆាប់រហ័ស ដោយសង្ឃឹមថា ការចែករំលែកបទពិសោធរបស់ក្រុមហ៊ុននឹងជួយសម្រួលដល់ការរៀបចំមេរៀន និងវគ្គបណ្ដុះបណ្ដាលឱ្យមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងកំណើនរោងចក្រ និងសហគ្រាសនៅកម្ពុជា។
បើតាមក្រសួងការងារ ក្រុមហ៊ុនខាងលើនេះ ត្រូវបានបង្កើតឡើងជាមួយក្រុមហ៊ុននៅប្រទេសចិន ដោយបានប្ដេជ្ញាចិត្តរួមគ្នាប្រមូលផ្តុំធនធានចិន-កម្ពុជា ដើម្បីសម្រេចឱ្យបាននូវការបណ្ដុះបណ្ដាលលើកកម្ពស់ចំណេះដឹង OSH ការចុះត្រួតពិនិត្យសុវត្ថិភាពសហគ្រាស ការលើកកម្ពស់ស្តង់ដាបទប្បញ្ញត្តិ OSH និងគំនិតផ្ដួចផ្ដើមកិច្ចសហការពាក់ព័ន្ធ៕
អត្ថបទ៖ ឈិត បូរ៉ាវី





-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន22 hours agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១