ព័ត៌មាន
Hun Sen Cup៖ ណាហ្គា ជួបវិសាខា ខណៈបឹងកេតជួបកងយោធពលខេមរភូមិន្ទ ក្នុងវគ្គ ១/៤ ជើងទី១ ថ្ងៃពុធនេះ
ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ) នឹងបន្ដការប្រកួតជើងទី១ ក្នុងវគ្គ ៨ក្រុមចុងក្រោយចំនួន ២ប្រកួតទៀត នាថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២៦នេះ ដោយក្រុមណាហ្គាវើលដ៏ ត្រូវជួបក្រុមភ្ញៀវវិសាខា នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ និងក្រុមបឹងកេត ត្រូវជួបក្រុមម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋានស្ដាតចាស់។
នេះជាកម្មវិធីប្រកួតបញ្ចប់ជើងទី១ នៃវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ បន្ទាប់ពីសប្ដាហ៍មុន បានបញ្ចប់ការប្រកួតជើងទី១ ចំនួន ២គូ គឺក្រុមព្រះខ័នរាជស្វាយរៀង ចាញ់ក្រុមគិរីវង់សុខសែនជ័យ ២-១ ស្របពេលក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន បានវាយបកស្មើក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ ២-២។
ក្រឡេកមកចាប់អារម្មណ៍ការប្រកួតថ្ងៃពុធសប្ដាហ៍នេះ រឹតតែគួរឲ្យចាប់អារម្មណ៍ថែមទៀត ពិសេសក្រុមដែលអស់ឱកាសប្រជែងជើងឯកលីគកំពូលកម្ពុជា ដូចជា វិសាខា និងកងយោធពលខេមរូមិន្ទជាដើម ដែលត្រូវផ្ដោតសំខាន់ក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ស្របពេលបឹងកេត និងណាហ្គាវើលដ៏ ក៏ត្រូវការជ័យជម្នះ ដើម្បីបានដើមទុនមុនជំនួបកាត់សេចក្ដីជើងទី២ នាថ្ងៃទី១១ ខែមីនាសប្ដាហ៍ក្រោយ។
គួរដឹងថា ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ គឺមានបេក្ខភាព ១៦ក្រុមចូលរួម ក្នុងនោះមានក្រុមសមាជិកលីគកំពូលកម្ពុជា ១១ក្រុម និងក្រុមឡើងមកពីពានថ្នាក់ខេត្ត ៥ក្រុម ដែលតម្រូវឲ្យធ្វើការប្រកួត ២ជើង(ក្នុង និងក្រៅដី) ចាប់ពីវគ្គ ១៦ក្រុម រហូតដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីកំណត់ក្រុមឈ្នះឡើងវគ្គបន្ដបន្ទាប់ មុនឈានដល់វគ្គផ្ដាច់ព្រ័ត្រ ដែលត្រូវប្រកួត ១ជើងប៉ុណ្ណោះ ដើម្បីកាត់សេចក្ដីរកក្រុមជើងឯក៕ អត្ថបទ លី ឈុនឡា


-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន22 hours agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត