ព័ត៌មាន
មន្រ្តីជំនាញ៖ កម្ពុជាត្រូវតែបង្កើតប្រព័ន្ធអេកូឡូស៊ីដល់ SME តភ្ជាប់ទៅឧស្សាហកម្មដើម្បីជំរុញការរីកចម្រើន
មន្រ្តីជំនាញឧស្សាហកម្ម ថ្លែងថា ដើម្បីជំរុញភាពរីកចម្រើនកាន់តែខ្លាំងក្លា ក្នុងវិស័យឧស្សាហកម្ម និងសហគ្រាសធុនតូច និងមធ្យម (SME) កម្ពុជាត្រូវតែបង្កើតនូវប្រព័ន្ធអេកូឡូស៊ី សម្រាប់វិស័យ (SME) ដើម្បីពង្រីកខ្លួនតោងខ្ពក់ទៅឧស្សាហកម្មធុនធំ គាំទ្រដល់ការ រីកលូតលាស់នៃវិស័យទាំងពីរ។
ឯកឧត្តម ផែ ច័ន្ទត្រាវុឌ្ឍ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងក្នុងកិច្ចពិភាក្សា អំពីដំណោះស្រាយរបាំងបច្ចេកទេសពាណិជ្ជកម្ម នៅសប្តាហ៍កន្លងមកថា វិស័យឧស្សាហកម្មបានផ្តោត លើការបង្កើត និងការផលិតនូវផលិតផលថ្មីៗ និងសេវាកម្មថ្មី ដែលប្រើប្រាស់ចំណេះដឹង បច្ចេកវិទ្យា និងមានភាពច្នៃប្រឌិត និងជាវិស័យដែលមានតួនាទីសំខាន់ៗ ក្នុងការបង្កើនភាពប្រកួតប្រជែង និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ឯកឧត្តម បន្ថែមថា ជុំវិញវិស័យឧស្សាហកម្មនេះ អគ្គនាយកដ្ឋានឧស្សាហកម្ម បាននិងកំពុងជំរុញ និងលើកកម្ពស់ឧស្សាហកម្ម ប្រតិគមន៍ ដើម្បីបង្កើនភាពប្រកួតប្រជែង និងបង្កើតតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម (SME cluster) ដើម្បីជំរុញតភ្ជាប់ ទៅឧស្សាហកម្មធុនធំ។ ឯកឧត្តម បន្តថា ដើម្បីជំរុញភាពរីកចម្រើនកាន់តែខ្លាំងក្លា នៅក្នុងវិស័យឧស្សាហកម្ម និងសហគ្រាសធុនតូច និងមធ្យម (SME) កម្ពុជាត្រូវតែបង្កើតនូវប្រព័ន្ធអេកូឡូស៊ី សម្រាប់វិស័យ (SME) ដើម្បីពង្រីកខ្លួនតោងខ្ពក់ទៅឧស្សាហកម្មធុនធំ ដែលបញ្ហានេះ ត្រូវមានការចូលរួមពីស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ គាំទ្រដល់ការធ្វើធុរកិច្ច ក្នុងនោះប្រសិនយើង បង្កើតបានប្រព័ន្ធមួយនេះឡើង ចំពោះកិច្ចដំណើរការធនធានហិរញ្ញវត្ថុ បច្ចេកវិទ្យា និងទីផ្សារ គឺកាន់តែមានប្រសិទ្ធភាព ដើម្បីជំរុញ ដល់វិស័យទាំងពីរនេះឱ្យកាន់តែមានភាពរីកចម្រើន និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិបន្ថែម។
ជុំវិញ SME នេះ, ឧកញ៉ាបណ្ឌិត ឈិន កេន អគ្គលេខាធិការសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ថ្មីៗនេះលើកឡើងថា សហគ្រាសធុន តូច និងមធ្យម ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងជាវិស័យមួយអាចជួយ ជ្រោមជ្រែងដល់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតតំបន់ប្រមូលផ្តុំ ការឈានទៅតោងថ្ពក់ផ្គត់ផ្គង់ដល់វិស័យឧស្សាហកម្ម ក្នុងគោលដៅពង្រីកអាជីវកម្មខ្លួនឯងផង និងជួយគាំទ្រដល់ឧស្សាហកម្មផងដែរ។ ទាក់ទិនវិស័យនេះ កន្លងមកនេះ រាជរដ្ឋាភិបាលបាន ផ្តល់ហិរញ្ញប្បទានគាំទ្រ, តាមរយៈការទម្លាក់កញ្ចប់ថវិកាបណ្តុះបណ្តាល មូលនិធិអភិវឌ្ឍន៍កម្ពុជា ក្នុងនោះក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកែសម្រួលនីតិវិធី ដោយកាត់បន្ថយឯកសារតម្រូវសម្រាប់ពាក្យស្នើសុំ និងកាត់បន្ថយរយៈ ពេលនៃការផ្តល់អាជ្ញាបណ្ណ ច.ប.ផ. និងការលើកទឹកចិត្តពិសេសនៃការបញ្ចុះតម្លៃចុះបញ្ជីជាដើម ប្រការទាំងនេះដើម្បីគាំទ្រដល់ការរីក លូតលាស់នៃសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា អាចឈរនៅលើទីផ្សារកាន់តែរឹងមាំ និងប្រកបដោយទំនួលខុសត្រូវខ្ពស់ ខណៈ ដែលប្រជាជនកម្ពុជាបាននិងកំពុងងាកមកគាំទ្រផលិតផលក្នុងស្រុក៕ អត្ថបទ៖ សុន រ៉ាឌី

-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន22 hours agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត