ព័ត៌មាន
ពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា កំពុងខិតខំផលិតធនធានជាមួយរាជរដ្ឋាភិបាលដើម្បីចូលរួមអភិវឌ្ឍន៍ជាតិ
ភ្នំពេញ៖ ពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ដែលមានសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ជាព្រះសាកលវិទ្យាធិការ កំពុងខិតខំចូលរួមផលិតធនធានមនុស្ស ជាមួយរាជរដ្ឋាភិបាលកម្ពុជា មានថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដើម្បីមានចំណេះដឹង ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែមានការរីកចម្រើន។

ក្នុងពីធីការការពារសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១៧ ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ របស់សមណនិស្សិត និស្សិត ចាប់ពីថ្ងៃទី៣ ដល់ទី៥ ខែមីនា ឆ្នាំ២០២៦ លោក កាន់ សុខុម សាកលវិទ្យាធិការរង នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានឲ្យដឹងថា ក្នុងឆ្នាំសិក្សា ២០២៤-២០២៥កន្លងទៅ សមិទ្ធផលនៃការការពារសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្ររបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ត្រូវបានសម្រេចឡើងយ៉ាងត្រចះត្រចង់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ស្របតាម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលធនមនុស្ស ប្រកបដោយគុណភាព និងសីលធម៌ ។

លោកបន្តថា ជោគជ័យនេះ គឺជាលទ្ធផលនៃការអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមបទដ្ឋានអប់រំរបស់ ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងការចង្អុលបង្ហាញពីក្រសួងធម្មការ និងសាសនា និងអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ក្នុងការធ្វើទំនើបកម្មពុទ្ធិកសិក្សា ឱ្យក្លាយជាថ្នាលបណ្តុះបណ្តាលវិទ្យាសាស្ត្រសង្គម និងពុទ្ធសាសនាផ្សារភ្ជាប់នឹងការស្រាវជ្រាវ ក្នុងគោលដៅបម្រើនូវឧត្តមប្រយោជន៍ជាតិ សាសនា និងព្រះមហាក្សត្រ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត មាស សំណាង រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានជំរុញឱ្យសមណនិស្សិត និងនិស្សិតទាំងអាស់ ត្រូវខិតខំប្រឹងប្រែងជួយខ្លួនឯងឱ្យមានចំណេះជំនាញ បទពិសោធន៍ការងារជាមួយនឹងសីលធម៌ និងគុណភាព ដើម្បីក្លាយជាកោសិកាជាតិដ៏សំខាន់របស់ជាតិ ។

ឯកឧត្តម បានគូសបញ្ជាក់ថា បច្ចុប្បន្នសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្រោមការដឹកនាំរបស់សម្តេច ព្រមហាសង្ឃរាជ បួរ គ្រី បានក្លាយជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សមួយដ៏សំខាន់ សម្រាប់បណ្តុះបណ្តាលធនធានផ្នែកព្រះសង្ឃ និងនិស្សិតឱ្យទទួលបានចំណេះដឹងលើវិស័យពុទ្ធសាសនា ក៏ដូចជាពុទ្ធចក្រដើម្បីជួយទ្រទ្រង់នូវវប្បធម៌ ទំនៀមទំលាប់ និងអត្តសញ្ញាណរបស់ជាតិ ។
ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា កិច្ចប្រឹងប្រែងរបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជានេះ ស្របទៅនឹងរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១” ដោយផ្តោតសំខាន់លើ “ការអភិវឌ្ឍមូលធនមនុស្ស” គឺជាចំណុចអាទិភាពខ្ពស់បំផុត ។

គួរបញ្ជាក់ថា បច្ចុប្បន្នពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា កំពុងបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ លើជំនាញចំនួន៧ រួមមាន៖ នីតិសាស្ត្រ, គ្រប់គ្រងទូទៅ, វិទ្យាសាស្ត្រកុំព្យូទ័រ, បង្រៀនភាសាអង់គ្លេស, អក្សរសាស្ត្រខ្មែរ, វិទ្យាសាស្ត្រអប់រំ និងជំនាញទស្សនវិជ្ជា និងមានសមណនិស្សិត និស្សិតកំពុងសិក្សាជាង ២ ៧០០អង្គ/នាក់ ។ ដោយឡែក សម្រាប់សមណនិស្សិត និស្សិត ត្រូវការពារសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១៧ មានចំនួនសរុប ២៧៥ អង្គ/នាក់ លើឯកទេសចំនួន៦ លើកលែងតែជំនាញទស្សនវិជ្ជា ខណៈចាប់តាំងពីការបង្កើតពុទ្ធិកសាកលវិទ្យាល័យមក បានបណ្តុះបណ្ដាលសមណនិស្សិត និស្សិតថ្នាក់បរិញ្ញាបត្រចំនួន ១៦ជំនាន់រួចមកហើយ ដែលមានចំនួនសរុប ២ ០២៦ អង្គ/នាក់៕ អត្ថបទ បាន សុខរិទ្ធិ



-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន22 hours agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន2 days agoកម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត