ព័ត៌មាន
កម្ពុជា បង្ហាញពីភាពជោគជ័យនៃរបត់ដឹកនាំបន្តវេន និងតួនាទីសមាជិកសភាវ័យក្មេងក្នុងកិច្ចប្រជុំ APF នៅប្រទេសម៉ូណាកូ
ម៉ូណាកូ៖ ឯកឧត្តម សន សារ៉ាណា សមាជិក គណៈកម្មការទី៥ នៃរដ្ឋសភា និងជាប្រធាន បណ្ដាញសមាជិកសភាវ័យក្មេង APF ក្នុងនាមជាតំណាងរដ្ឋសភាកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំ បណ្ដាញ សមាជិកសភាវ័យក្មេងនៃសភា ប្រើ ភាសាបារាំង(APF)នាទីក្រុងម៉ូណាកូដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០២៦ នេះជាមួយ តំណាងសភាប្រើភាសាបារាំង ចំនួន ១០ប្រទេស រួមមាន កាណាដា ប៊ែលហ្សិក និងប្រទេសជាសមាជិកសំខាន់ៗមួយចំនួនទៀត បានបង្ហាញនូវមោទនភាពជាតិ ចំពោះការ ផ្លាស់ប្តូរជំនាន់ថ្នាក់ដឹកនាំកម្ពុជាជាប្រវត្តិសាស្ត្រ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យឆ្នាំ២០៥០។
ឯកឧត្តម សន សារ៉ាណា បានគូសបញ្ជាក់ថា ក្រោយការបោះឆ្នោតឆ្នាំ២០២៣ កម្ពុជាបានឈានចូលដំណាក់កាលថ្មីនៃការផ្ទេរភារកិច្ចជូនថ្នាក់ដឹកនាំជំនាន់ក្រោយ ដែលភាគច្រើនមានអាយុក្រោម ៤៥ឆ្នាំ។ នេះជាយុទ្ធសាស្ត្រដ៏ច្បាស់លាស់របស់កម្ពុជា ក្នុងការប្រើប្រាស់ថាមពលយុវជនដើម្បីកសាងអនាគតជាតិ ក្នុងនោះ រដ្ឋសភាកម្ពុជាបានដាក់ចេញនូវវិធានការអាទិភាពចំនួន ៣ ដើម្បីលើកកម្ពស់សមត្ថភាពអ្នកតំណាងរាស្ត្រវ័យក្មេងរួមមាន៖
ទី១.ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ៖ ផ្ដោតលើការឆ្លើយតបទៅនឹងតម្រូវការយុវជនក្នុងវិស័យការងារ អប់រំ និងសេដ្ឋកិច្ចឌីជីថល។
ទិ២.បរិវត្តកម្មឌីជីថល៖ ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានទំនើប ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង និងឆ្លើយតបបញ្ហានានាជាមួយម្ចាស់ឆ្នោតឱ្យបានទាន់ពេលវេលា។
ទី៣.តួនាទីក្នុងសន្តិភាព និងការអភិវឌ្ឍ៖ ពង្រឹងសកម្មភាពសមាជិកសភាវ័យក្មេងក្នុងការថែរក្សាសន្តិភាព និងការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។
សូមបញ្ជាក់ដែរ វត្តមានរបស់ ឯកឧត្តម សន សារ៉ាណាក្នុងកិច្ចប្រជុំបណ្ដាញសមាជិកសភាវ័យក្មេងនៃសភាប្រើភាសាបារាំង(APF)នាទីក្រុងម៉ូណាកូ បានលើកកម្ពស់មុខមាត់សភាកម្ពុជាលើឆាកអន្តរជាតិ បង្ហាញឱ្យពិភពលោកឃើញថា យុវជនកម្ពុជាមិនត្រឹមតែជាអ្នកបន្តវេនប៉ុណ្ណោះទេ ប៉ុន្តែគឺជាអ្នកដឹកនាំប្រកបដោយសមត្ថភាព និងការទទួលខុសត្រូវខ្ពស់ក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍ ក្នុងនោះក្រៅពីចូលរួមកិច្ចប្រជុំតំណាងរដ្ឋសភាកម្ពុជា ឯកឧត្តម សន សារ៉ាណា ក៏បានចូលរួមក្នុងពិធីលៀងសាយភោជន៍សាមគ្គីដែលរៀបចំដោយក្រុមប្រឹក្សាជាតិម៉ូណាកូ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងបណ្ដាប្រទេសប្រើភាសាបារាំង និងផ្លាស់ប្តូរបទពិសោធការងារសភាឱ្យកាន់តែស៊ីជម្រៅផងដែរ៕





-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន22 hours agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១