ព័ត៌មាន
ក្រុមការងារមន្ទីរព័ត៌មានខេត្តព្រះវិហារ នាំយកអំណោយជូនវីរកងទ័ពជួរមុខ ក្នុងខេត្តព្រះវិហារ
នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាយកអំណោយរួមមានគ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់មួយចំនួន ទៅប្រគល់ជូនដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងយ៉ាងអង់អាចក្លាហាន ក្នុងការការពារបូរណភាពទឹកដី តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ។
នាឱកាសនោះ លោកស្រី ហែម សុគុណពិសី បានគូសបញ្ជាក់ថា ការចុះមកនាពេលនេះ គឺដើម្បីជាការតបស្នងនូវគុណូបការៈដ៏មហាធំធេង ដែលបងប្អូនបានលះបង់កម្លាំងកាយចិត្ត ហែលឆ្លងរាល់ការលំបាក ដើម្បីសេចក្តីសុខរបស់ប្រជាជន និងការពារទឹកដីឱ្យបានគង់វង្ស។ លោកស្រីថា សម្ភារៈទាំងនេះ ទោះបីមិនច្រើនមហិមា ប៉ុន្តែវាជាទឹកចិត្តដ៏បរិសុទ្ធដែលកើតចេញពីការសាមគ្គីគ្នារវាងមន្ត្រីព័ត៌មាន និងថ្នាក់ដឹកនាំ ដើម្បីជួយសម្រួលដល់ការរស់នៅ និងការបំពេញភារកិច្ចរបស់បងប្អូនកងទ័ពឱ្យកាន់តែប្រសើរឡើង។ ទន្ទឹមនេះ លោកស្រីប្រធានមន្ទីរ ក៏បានជូនពរដល់បងប្អូនវីរកងទ័ពទាំងអស់ សូមមានសុខភាពល្អមាំមួន និងបន្តស្មារតីស្នេហាជាតិខ្ពស់ ដើម្បីជាបង្អែកដ៏រឹងមាំសម្រាប់ជាតិមាតុភូមិ។
អំណោយដែលបាននាំយកទៅប្រគល់ជូននាឱកាសនោះ រួមមាន៖ បន្ទះសូឡាអាគុយមួយឈុត ចង្ក្រាន្ដ និងកំប៉ុងហ្គាស គ្រឿងឧបភោគបរិភោគ និងនំណែកមួយចំនួន បានមកពីការចូលរួមវិភាគទានរវាងលោកស្រីប្រធានមន្ទីរផ្ទាល់ រួមជាមួយលោកជំទាវ ធន សយនារីរត្នន៍ ទីប្រឹក្សាក្រសួងព័ត៌មាន, នាឡិកាដៃ ចំនួន ១៣គ្រឿង ជាអំណោយរបស់ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយក អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទទក) និងលោកជំទាវ ឈឹមពៅ សុកាន់ឌី អគ្គនាយិកា អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ព្រមទាំងទឹកពិសាបរិសុទ្ធចំនួន ៣០កេស ជាអំណោយរបស់លោកជំទាវ ជា ស៊ុនដាណែត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងព័ត៌មាន។









-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន22 hours agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១