ព័ត៌មាន
មន្ត្រីក្រសួងបរិស្ថានកំពុងចុះពិនិត្យគុណភាពបរិស្ថាននៅរោងចក្រផលិតកាបូបមួយកន្លែង នៅខេត្តកណ្ដាល បន្ទាប់ពីមានករណីកម្មករចំនួន១៩នាក់ មានបញ្ហាសុខភាពខ្សោយទន់ដៃទន់ជើង
ក្រោយពីទទួលបានព័ត៌មាននៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានចុះពិនិត្យទីតាំងក្រុមហ៊ុន SHI HAO HANDBAG CO., LTD. នៅវេលាម៉ោង ៨:០០នាទីយប់ ដែលជាប្រភេទរោងចក្រផលិតកាបូប ស្ថិតនៅភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ក្នុងករណីមានកម្មករចំនួន១៩នាក់ មានអាការៈអស់កម្លាំងទន់ដៃ ទន់ជើង។
ទីតាំងកើតហេតុស្ថិតនៅក្នុងអគារផលិតកម្ម ជួរដេរកាបូប ដែលមានទីតាំងក្បែរជួរប្រើប្រាស់កាវបិតស្បែកកាបូប។ ក្រោយពីមានការកើតហេតុ ក្រុមហ៊ុនបានបញ្ជូនកម្មករ និងកម្មការិនី ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនគុយវ៉ែត និងមណ្ឌលសុខភាពព្រែកអញ្ចាញ។
នៅវេលាយប់ថ្ងៃដដែលកម្មការិនីដែលបានសម្រាកព្យាបាលនៅមណ្ឌលសុខភាពព្រែកអញ្ចាញ មានសភាពធូរស្បើយ និងកំពុងសម្រាកតាមដានសុខភាពបន្តចំនួន១២នាក់ ដោយឡែកកម្មការិនីដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យគុយវ៉ែត បានត្រលប់ទៅផ្ទះវិញអស់ហើយ។
ក្រុមការងារបានដាក់ឧបករណ៍តេស្តគុណភាពខ្យល់ក្នុងអគារផលិតកម្មកន្លែងកើតហេតុ និងបរិវេណក្រៅអគារផលិតកម្មផងដែរ។ ជាលទ្ធផល គុណភាខ្យល់គឺនៅក្រោមកម្រិតស្តង់ដា មិនមានការបំពុលខ្យល់កើតឡើងនៅក្នុងរោងចក្រ នេះបើតាមការធ្វើតេស្តបឋមលើគុណភាពខ្យល់ក្នុងរោងចក្រនាវេលាយប់ថ្ងៃដែលបានកើតឡើងករណីខាងលើ។
ក្រុមការងារនឹងបន្តតាមដានលើគុណភាពខ្យល់នៅថ្ងៃនេះ ក្នុងពេលដែលមានកម្មករធ្វើការ បន្ថែមទៀត។








-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត