ព័ត៌មាន
មួយឆ្នាំ២០២៥ ជំងឺគ្រុនឈាមកើតមានជាង៦ម៉ឺនករណីបណ្ដាលឱ្យមានអ្នកស្លាប់ ៧៩នាក់
ជំងឺគ្រុនឈាមឆ្នាំ២០២៥ បណ្ដាលរាជធានី-ខេត្តនៅទូទាំងប្រទេសកម្ពុជា បានជួបការរាតត្បាតជំងឺគ្រុនឈាមយ៉ាងខ្លាំង ដោយមានករណីសរុប ៦៣ ០១៦ ករណី ដែលអត្រាអាំងស៊ីដង់ខ្ពស់ជាងសូចនាករដែលបានកំណត់ ខណៈមានអ្នកស្លាប់ ៧៩ នាក់។ នេះបើតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត។
យោងតាមរបាយការណ៍របស់ លោកវេជ្ជបណ្ឌិត ស៊ីវ សុវណ្ណារ័ត្ន ប្រធានការិយាល័យបច្ចេកទេសនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត លើកឡើង ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះបានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ ការរាតត្បាតជំងឺគ្រុនឈាមយ៉ាងខ្លាំង មានករណីកើតឡើងសរុបចំនួន ៦៣ ០១៦ ករណី ដែលអត្រាអាំងស៊ីដង់ខ្ពស់ជាងសូចនាករដែលបានកំណត់ ខណៈមានអ្នកស្លាប់ ៧៩ នាក់។
លោកវេជ្ជបណ្ឌិតបានឱ្យដឹងថា ការកើនឡើងនេះបានកើតមាននៅគ្រប់រាជធានី-ខេត្តទាំង២៥ ដោយខេត្ត និងរាជធានីដែលមានករណីច្រើនជាងគេ រួមមាន ភ្នំពេញ កណ្តាល សៀមរាប និងកំពង់ស្ពឺការកើនឡើងនេះពាក់ព័ន្ធនឹងការផ្លាស់ប្តូរប្រភេទ វីរុស (ប្រភេទទី១ ទៅប្រភេទទី២)។
លោកបានបន្តថា ទោះបីជាយ៉ាងណា កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមបានអនុវត្តសកម្មភាពឆ្លើយតបយ៉ាងទូលំទូលាយ រួមមានការបណ្តុះបណ្តាលមន្រ្តីសុខាភិបាលបាន ១ ៣០២នាក់ (ស្រី៨៦៨នាក់) និងការអប់រំសុខភាពដល់ប្រជាពលរដ្ឋបាន ១ ១៥៨ ៦៩៣នាក់(ស្រី ៦៤៨ ៨៣២នាក់) និងបន្តពង្រឹងការបង្ការ ការព្យាបាល និងការថែទាំ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺនេះ។
បើតាមលោក វេជ្ជបណ្ឌិត ស៊ីវ សុវណ្ណរ័ត្ន ចំណុចខ្លាំងសំខាន់ៗរបស់កម្មវិធីប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាមនេះ រួមមានការមានធនធានមនុស្សគ្រប់គ្រាន់ ការគាំទ្រយ៉ាងខ្ពស់ពីថ្នាក់ដឹកនាំ និងការចូលរួមពីដៃគូអភិវឌ្ឍជាច្រើន។ កម្មវិធីក៏ទទួលបានថវិកា និងជំនួយបច្ចេកទេស ដែលអនុញ្ញាតឱ្យអនុវត្តសកម្មភាពបានតាមផែនការ។
នាឱកាសនោះលោកបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត បានបានផ្ដល់នូវទស្សនៈទានដល់អង្គសន្និបាតឱ្យ ពិនិត្យ វិភាគពិចារណា និងពិភាក្សាបន្ថែមឱ្យបានស៊ីជម្រៅ សំដៅពង្រឹងប្រសិទ្ធភាពការងារ កែលម្អគុណភាពអនុវត្ត និងធានាឱ្យការសម្រេចចិត្តនានាមានភាពត្រឹមត្រូវ ស្របតាមផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ និងគ្រុនឈាម និងទប់ស្កាត់ការកកើតជំងឺគ្រុនចាញ់ និងគ្រុនឈាមនៅកម្ពុជាឱ្យមានបុរេសកម្មទប់ស្កាត់ការរីករាលដាលការចម្លងជំងឺនេះ៕
អត្ថបទ រដ្ឋា





-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន21 hours agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១