ព័ត៌មាន
ប្រជាពលរដ្ឋ៖ ផ្ទាំងគំនូរបង្ហាញពីភាពឈឺចាប់ និងការចងចាំពីការលះបង់និងរងគ្រោះរបស់កម្ពុជាដែលថៃឈ្លានពាន
នៅល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៦ ផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាព ដែលនៅចំណុចសួនមុខវត្តបុទុមវត្តី រាជធានីភ្នំពេញ បានដាក់បង្ហាញជាផ្លូវការសម្រាប់ការទស្សនា។ ផ្ទាំងរូបភាពនេះបង្ហាញពី ភាពឈឺចាប់ ភាពរងគ្រោះរបស់ប្រជាពលរដ្ឋខ្មែរ បង្ហាញពីការពលីរបស់កងទ័ព ការបាត់បង់ជីវិតរបស់ប្រជាពលរដ្ឋខ្មែរដោយសារសង្គ្រាមឈ្លានពានរបស់ប្រទេសថៃ។ រូបភាពនេះ ជាការបង្ហាញឱ្យប្រជាពលរដ្ឋខ្មែរចងចាំនូវអ្វីដែលបានកើតឡើង ក៏ដូចជាបង្ហាញទៅកាន់ពិភពលោកថា កម្ពុជា ត្រូវការសន្តិភាព។
ក្រោយចំណាយពេលជាច្រើនថ្ងៃមកនេះ ក្រុមវិចិត្រករបានបញ្ចប់ការងារទាំងស្រុងលើការគូរគំនូរសិល្បៈដើម្បីសន្តិភាព។ គំនូរនៅរាជធានីភ្នំពេញនេះ ជាគំនូរទី ២ ដែលវិចិត្រករខ្មែរ និងបរទេសរួមគ្នាប្រើជក់គូរពីភាពរងគ្រោះរបស់កម្ពុជា ប្រាប់ទៅកាន់ពិភពលោក។ ប្រាប់ថា កម្ពុជា ត្រូវការសន្តិភាព កម្ពុជាមិនត្រូវការសង្គ្រាម កម្ពុជាត្រូវការដោះស្រាយតាមផ្លូវច្បាប់ ពុំមែនការដោះស្រាយដោយប្រើប្រាស់អាវុធនោះទេ។
ការដាក់បើកសម្ពោធផ្ទាំងរូបភាពដើម្បីសន្តិភាពជាផ្លូវការនៅថ្ងៃនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ ឯកឧត្តម បញ្ជាក់ថា រូបភាពនេះជាការបង្ហាញថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបនៅតែចងចាំនូវអ្វីដែលបានកើតឡើង។
សម្រាប់ប្រជាពលរដ្ឋដែលបានចូលរួមទស្សនាផ្ទាំងរូបភាព លើកឡើងថារូបភាពនេះបង្ហាញច្បាស់ពីភាពឈឺចាប់របស់កម្ពុជា។ នេះជាការចងចាំរបស់ប្រជាពលរដ្ឋគ្រប់រូប។ ពួកគេក៏សង្ឃឹមដែរថា ពិភពលោកនឹងឃើញពីភាពឈឺចាប់តាមរយៈរូបភាពទាំងនេះ ហើយមិនព្រងើយកន្តើយចំពោះកម្ពុជា។ លើសពីចំណុចនេះ សម្រាប់យុវជន គឺពួកគាត់នឹងប្រែភាពឈឺចាប់ទាំងនេះ ទៅជាការខំប្រឹងប្រែងអភិវឌ្ឍខ្លួន ដើម្បីជាមូលធនមនុស្សកសាងជាតិឱ្យកាន់តែខ្លាំងក្លា។
គួរបញ្ជាក់ថា ផ្ទាំងរូបភាពនេះ ជារូបភាពទី២ដែលក្រុមវិចិត្រករខ្មែរ បានប្រើប្រាស់ជក់បង្ហាញទៅកាន់ពិភពលោក។ រូបភាពទី ១ ស្ថិតនៅខេត្តសៀមរាប។ រូបភាពទី ២ស្ថិតនៅសួនមុខវត្តបុរទុមវត្តី ដែលសាធារណជន អាចមកចូលរួមទស្សនាដោយសេរី។
អត្ថបទ៖ គឹមហុក









-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦