ព័ត៌មាន
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលបង្ហាញសុទិដ្ឋនិយមចំពោះការបង្ក្រាប Online Scams និងជំរុញភាគីពាក់ព័ន្ធបន្តបេសសកកម្ម
បើទោះបីលទ្ធផលប្រតិបត្តិការបង្ក្រាបបទល្មើស Online Scam កន្លងទៅទទួលបានជោគជ័យយ៉ាងណាក្ដី ប៉ុន្ដែ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវតែបន្ដរួមសហការគ្នាឲ្យបានម៉ឺងម៉ាត់បន្ថែមទៀត ដើម្បីធានាដល់ប្រសិទ្ធភាពនៃការ បង្ក្រាបបទល្មើស Online Scam ស្របតាមអ្វីដែលជាឆន្ទៈដ៏មុតស្រួចដែលបានដាក់ចេញដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ នេះជាការជំរុញរបស់មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការប្រយុទ្ធប្រឆាំងបទល្មើសនេះ។
ក្នុងឱកាសអញ្ជើញជាសហអធិបតីដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីតាមដានវឌ្ឍនភាព ការងារបង្ក្រាបបទ ល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រ ព័ន្ធបច្ចេកវិទ្យា បានមើលឃើញថា កម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បានរួមសហការគ្នាយ៉ាងល្អក្នុងប្រតិបត្តិការបោស សម្អាត បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ។ ហើយបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផល នៃកិច្ចប្រតិបត្តិការបង្ក្រាប បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam របស់កម្លាំងសមត្ថកិច្ចកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ដែលជាអ្នកទទួលបន្ទុកលើការងារនេះ បានអះអាងថា បើទោះបីលទ្ធផលប្រតិបត្តិ ការកន្លងទៅទទួលបានជោគជ័យយ៉ាងណាក្ដី ប៉ុន្ដែគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវតែបន្ដរួមសហការគ្នាឲ្យបានម៉ឺងម៉ាត់ បន្ថែមទៀត ដើម្បីធានាដល់ប្រសិទ្ធភាពនៃការបង្ក្រាបបទល្មើស Online Scam ស្របតាមអ្វីដែលជាឆន្ទៈដ៏មុតស្រួច ដែលបានដាក់ចេញដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
សូមជម្រាបថា ជាលទ្ធផល ចាប់ពីថ្ងៃទី១៣ ខែកុម្ភៈ មកដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ពោលមានរយៈពេល ពីរសប្ដាហ៍ ការចុះរដ្ឋបាលនៅតាមទីតាំងរស់នៅប្រមូលផ្ដុំវិញ គឺត្រួតពិនិត្យនៅតាមបណ្ដាគោលដៅ ចំនួន១,៩៨៣ទី តាំង ស្មើនឹងមនុស្ស ១២,៧១៥នាក់ ក្នុងរាជធានី-ខេត្តចំនួន៩ រួមមាន ខេត្តបាត់ដំបង, កំពង់ចាម, កំពត, កណ្ដាល, ក្រចេះ, រាជធានីភ្នំពេញ, កែប, ឧត្តរមានជ័យ និងខេត្តត្បូងឃ្មុំ៕
អត្ថបទ៖ វង្ស សុភាព









-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦