ព័ត៌មាន
អាជ្ញាធរជំរុញម្ចាស់អាជីវកម្មបន្តចូលរួមរាយការណ៍ពីវត្តមានជនបរទេសដើម្បីទប់ស្កាត់បទល្មើសឆបោកតាមអនឡាញ
អាជ្ញាធរមូលដ្ឋាន ក្នុងរាជធានីភ្នំពេញ ជំរុញឱ្យម្ចាស់អាជីវកម្មជួលការស្នាក់នៅទាំងឡាយ បន្តចូលរួម រាយការណ៍ពី ការស្នាក់នៅរបស់ជនបរទេស ដើម្បីទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scams Online) ។
លោក អ៊ុម ហ៊ុយឈុនហេង ចៅសង្កាត់បឹងទំពន់ទី២ នៃរដ្ឋបាលខណ្ឌមានជ័យ បានឲ្យដឹងថា បច្ចុប្បន្ន កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រោមការចង្អុលបង្ហាញដឹកនាំដោយលោកសេង គន្ធ អភិបាលខណ្ឌមានជ័យ តែងតែបានយកចិត្តទុកដាក់ជាប្រចាំ ក្នុងការអនុវត្តលើអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចុះត្រួតពិនិត្យរាល់អាជីកម្មប្រមូលផ្តុំ ដែលបានផ្តល់ការស្នាក់នៅលើជនបរទេស ដើម្បីទប់ស្កាត់បទ ល្មើសនានា ពិសេស គឺបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scams Online) ។
ពលរដ្ឋ ជាម្ចាស់អាគារខុនដូរ L-Tower បានបង្ហាញការពេញចិត្តក្នុងការចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ដែលមានគោលដៅក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើស ឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីធានាបានសន្តិសុខសុវត្ថិភាពល្អក្នុងសង្គមជាតិ។
យោងតាមអនុក្រឹត្យលេខ០៣របស់រាជរដ្ឋាភិបាល មាត្រាទី២០ កំណត់ថា ម្ចាស់ទីតាំងរស់នៅប្រ មូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដែលមានចេតនាលាក់បាំង និងអនុញ្ញាត ឱ្យជនបរទេស ដែលចូលមកព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការ ទទួលខុស ត្រូវរបស់ខ្លួន ត្រូវផាកពិន័យជាប្រាក់ ចំនួន៤,០០០,០០០ (បួនលានរៀល) សម្រាប់ជនបរទេសម្នាក់ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដែលបានកំណត់ក្នុងច្បាប់ជាធរមានឡើយ៕
អត្ថបទ៖ លីហេង




-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦