ព័ត៌មាន
ផ្ទះថ្មី ១២៦ខ្នង នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង សាងសង់រួចរាល់ ត្រៀមផ្ដល់ ជូនគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨
នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល ខេត្ត ស្វាយរៀង និងជាប្រធាន អ.ន.ក. ខេត្ត អមដំណើរដោយលោក ប៉ែន សុវណ្ណនី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ខេត្តស្វាយរៀង បានចុះ ពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្ទះជូនអតីតយុទ្ធជន ដែលជាគណៈយុទ្ធមិត្តបម្រើ កងទ័ពឆ្នាំ ១៩៧៨ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន លើទីតាំង ដីសម្បទាន សង្គមកិច្ច នៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ការចុះពិនិត្យ វឌ្ឍនភាពនេះ មានការចួលរួមពីគ្រួសារអតីត គណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ ចំនួន ១២៦គ្រួសារ មកពីបណ្តាខេត្តនានា ទូទាំង ប្រទេស។
លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធាន អ.ន.ក.ខេត្ត បានមានប្រសាសន៍ប្រាប់តំណាងគ្រួសារអតីតគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ ដែលបានចូលរួមនាពេលនេះថា ផ្ទះ និងដីសម្បទានសង្គមកិច្ចនៅទីនេះ មិនត្រឹមតែជាជម្រកសម្រាប់ការពារកម្តៅថ្ងៃ ទឹកភ្លៀងប៉ុណ្ណោះទេ វាគឺជាមរតកនៃសន្តិភាព ជាការតបស្នង និងភាពកតញ្ញូរបស់ រាជរដ្ឋាភិបាលចំពោះវីរជននៅទីនេះទាំងអស់ដែលបានយកសាច់ស្រស់ ឈាមស្រស់ ទៅប្តូរយកសេចក្តីសុខ សន្តិភាព ជូនជាតិមាតុភូមិកម្ពុជា។ ការផ្តល់ផ្ទះ និងដី សម្បទានសង្គមកិច្ចនេះ គឺជាផ្នែកមួយនៃ យុទ្ធសាស្ត្រគាំពារសង្គមដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីធានាថា គ្មានអតីតយុទ្ធជន ណាម្នាក់ត្រូវបានបោះបង់ចោលឡើយ។
លោក ប៉ែន សុវណ្ណនី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្ត ស្វាយរៀង និងជាអនុប្រធាន អ.ន.ក. ខេត្ត បានបញ្ជាក់ថា បច្ចុប្បន្នផ្ទះថ្មីទាំង ១២៦ខ្នង នេះ បានសាងសង់រួចរាល់ ១០០ភាគរយហើយ។ លោកបន្តថាចំពោះ ផ្ទះថ្មីនេះ ថ្នាក់ដឹកនាំ សមាគមថ្នាក់កណ្តាល និងថ្នាក់ខេត្តបានរៀបចំ ប្រព័ន្ធភ្លើង និងជីកស្រះស្តុកទឹកសម្រាប់ ប្រើប្រាស់រួចជាស្រេចដើម្បីផ្តល់ភាពងាយស្រួលសម្រាប់បងប្អូនអតីតគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ ១៩៧៨ ទាំងអស់ប្រើប្រាស់ដើម្បី បំពេញត្រូវការ ចាំបាច់ក្នុងការរស់នៅ។
គ្រួសារអតីតគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨ ដែលបានចូលរួមក្នុងឱកាសនេះ បានបង្ហាញក្ដីសោមនស្សរីករាយ ដែលបានឃើញអំណោយផ្ទះថ្មីត្រូវបានរៀបចំសាងសង់យ៉ាងល្អ ដែលថ្នាក់ដឹកនាំត្រៀម ប្រគល់ជូន នាពេលឆាប់ៗខាងមុខនេះ។ ជាមួយគ្នានេះដែរ ពួកគាត់ក៏បានសំណូមពរ ជូនទៅថ្នាក់ដឹកនាំជួយរៀបចំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងភូមិ និងប្រព័ន្ធទឹកស្អាតបន្ថែម សម្រាប់ផ្តល់ភាព ងាយស្រួលឱ្យបងប្អូន ដែលចូលមករស់។
សូមបញ្ជាក់ថា ផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន សាងសង់ជូន អតីតគណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ ១៩៧៨ ត្រូវបានសាងសង់លើទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ក្នុងជំហានទីមួយនេះ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តាមរយៈឯកឧត្តមកិត្តិសង្គបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ សមាគម បានដឹកនាំការសាងសង់សរុបចំនួន ១២៦ខ្នងផ្ទះ សម្រាប់ ផ្ដល់ជូន ១២៦គ្រួសារ៕







-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន3 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦