ព័ត៌មាន
កម្ពុជា និងអង្គការដៃគូ ប្ដេជ្ញារួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងអង្គការ Helen Keller International បានប្ដេជ្ញាបន្តសហការជាមួយគ្នា ក្នុងការលុបបំបាត់ នូវបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ នៅក្នុងប្រទេសកម្ពុជា ជាពិសេសបញ្ហាកង្វះអាហារូបត្ថម្ភលើកុមារ ។
ក្នុងជំនួបពិភាក្សាការងារជាមួយលោកបណ្ឌិត Shawn Baker នាយករងប្រតិបត្តិនៃអង្គការ Helen Keller International កាលពីរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្នរវាងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងអង្គការ Hellen Keller នាពេលកន្លងមក ដែលបានរួមចំណែកដល់ការពង្រឹងប្រព័ន្ធស្បៀង និងធានាបាននូវសន្តិសុខស្បៀង និងអាហារូបត្ថម្ភដ៏ល្អប្រសើរសម្រាប់ស្ត្រី និងកុមារ ។
ជាមួយនេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណអង្គការនេះ ចំពោះការគាំទ្រយន្តការអភិបាលកិច្ចវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភទាំងនូវថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ (TWG-FSN & PWG-FSN) ការចូលរួមក្នុងដំណើរការតាក់តែង និងអនុវត្តនូវយុទ្ធសាស្រ្តជាតិស្តីពីសន្តិសុខស្បៀង និងអាហារូត្ថម្ភ ផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍប្រព័ន្ធស្បៀងប្រកបដោយចីរភាព និងគំនិតផ្តួចផ្តើមនានា។
ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានកោតសរសើរអង្គការនេះ ដែលបានគាំទ្រ និងជួយសម្របសម្រួលជាមួយភាគីពាក់ព័ន្ធផ្សេងៗ ក្នុងការដាក់សាកល្បង នូវគម្រោងអន្តរវិស័យ “នវានុវត្តន៍ថ្មីសម្រាប់លទ្ធផលកាន់តែប្រសើរ ការធ្វើសមាហរណកម្ម រវាងវិស័យកសិកម្ម សុខាភិបាល និងអប់រំ ដើម្បីផ្លាស់ប្តូរលទ្ធផលអាហារូបត្ថម្ភនៅកម្ពុជា” (INAS) និងការផ្តល់នូវជំនួយមនុស្សធម៌ ដល់គ្រួសារជនភៀសសឹកពីជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ក៏បានពន្យល់ដោយសង្ខេបនូវគោលនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលក្នុងនោះការគិតគូរដល់ការអភិវឌ្ឍមូលធនមនុស្ស គឺជាអាទិភាពចម្បងមួយ ក្នុងចំណោមអាទិភាពផ្សេងៗទៀត ។
ក្នុងឱកាសនោះ អនុប្រធានប្រតិបត្តិនៃអង្គការ Hellen Keller International បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមបណ្ឌិតសភាចារ្យ ដែលបានអនុញ្ញាតជូនរូបលោក និងសហការីបានចូលជួប និងសម្តែងការគួរសមនាពេលនេះ ។
ជាមួយនេះ លោកអនុប្រធានប្រតិបត្តិ បានសម្តែងនូវការពេញយ៉ាងខ្លាំង ចំពោះកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ នាពេលកន្លងមក ដែលបានផ្តល់កម្មវិបាកជាវិជ្ជមាន និងជាក់ស្តែងដល់ប្រជាជនកម្ពុជា ពិសេសស្រ្តី និងកុមារ ។ លោកក៏បានធ្វើការប្តេជ្ញាចិត្តថា នឹងបន្តខិតខំគាំទ្រក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទបន្តទៀត សំដៅរួមចំណែកដល់ចក្ខុវិស័យរបស់កម្ពុជា ក្នុងការលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា ៕ អត្ថបទ បាន សុខរិទ្ធិ






-
ព័ត៌មាន1 week agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
-
ព័ត៌មាន1 week agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន1 week agoការកសាងគម្រោងគ្រប់គ្រងធនធានចម្រុះហ្វូណនតេជោ នឹងចូលរួមលើកស្ទួយកិត្តិយស និងសមត្ថភាពរបស់ជាតិ ព្រមទាំងជំរុញឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើន ប្រកបដោយភាពធន់
-
ព័ត៌មាន1 week agoសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ផ្ដល់ព្រះរាជអំណោយដល់កងទ័ព និងធ្វើបុណ្យឧទ្ទិសកុសលដល់យុទ្ធជនពលី
-
ព័ត៌មាន9 hours agoជនដែលឈ្លោះជាមួយជនបរទេស ក្នុងបណ្ដាញសង្គម គឺជាជនអនាថា គ្មានទីលំនៅពិតប្រាកដ
-
ព័ត៌មាន2 days agoបីថ្ងៃចូលឆ្នាំនៅស្វាយរៀងមានប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តជាង ៤សែននាក់
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែងលម្អភ្លើងពណ៌តាមទីតាំងប្រារព្ធសង្ក្រាន្តក្នុងខេត្តបានរួចរាល់ហើយ
-
ព័ត៌មាន1 week agoភ្ញៀវទេសចរចាប់ផ្ដើមនាំគ្នាដើរទស្សនាទីតាំងរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ដែលមានការតុបតែងយ៉ាងល្អ