ព័ត៌មាន
អបអរទិវាអន្តរជាតិនារី៖ ស្រ្ដីកំពុងចូលរួមការងារសកម្មនៅតាមមូលដ្ឋានក្នុងកិច្ចការងាររដ្ឋបាលថ្នាក់ក្រោមជាតិ
ភ្នំពេញ៖ ក្នុងសង្គមបច្ចុប្បន្ន ស្រ្តីបានដើរតួនាទីយ៉ាងសំខាន់ និងបានលើកកម្ពស់ក្នុងជួររាជរដ្ឋាភិបាលនៅតាមក្រសួងស្ថាប័ន ជាពិសេសកិច្ចការងាររដ្ឋបាលថ្នាក់ក្រោមជាតិ នៅតាមណ្ដាឃុំ សង្កាត់ ស្រុក ខណ្ឌ ដើម្បីបម្រើសេវាជូនពលរដ្ឋ ក្នុងនោះក៏មានស្រ្ដីគឺជាអ្នកដឹកនាំផងដែរ។
នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ រដ្ឋបាលសង្កាត់វាលវង់ នៃរដ្ឋបាលខណ្ឌ៧មករា បានរៀបចំពិធីសំណេះសំណាល អបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី១១៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ« សន្តិភាព និង សន្តិសុខសម្រាប់ស្រី្ត និង គ្រួសារ» អធិបតីភាព លោក ណុប ផា អភិបាលរងខណ្ឌ៧មករា និង លោក សេង ជី ចៅសង្កាត់វាលវង់ បានជួបជុំសំណេះសំណាលជាមួយក្រុមការងារយេនឌ័រ ព្រមទាំងមន្រ្តីជានារី នៃរដ្ឋបាលសង្កាត់ ដើម្បីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ។
លោក ណុប ផា អភិបាលរងខណ្ឌ៧មករា បានលើកឡើង ទិវាសកលមួយនេះ គឺជានិម្មិតរូបនៃ លើកតម្កើន សិទ្ធិសេរីភាពរបស់ស្ត្រី ប្រឆាំងនឹងការរើសអើង ព្រមទាំងអសមភាពទាំងអស់ រវាងបុរសនិងស្ត្រី ។ ហើយវាក៏ជាថ្ងៃរំលឹក និងលើកកម្ពស់គុណតម្លៃរបស់ស្ត្រី និងនារីទូទាំងពិភពលោកផងដែរ ។
លោកអភិបាលរងបានបន្តបង្ហាញពីការយល់ឃើញថា នារី គឺជាមាតាពិភពលោក ជាតួអង្គសំខាន់បំផុត ក្នុងការជួយជ្រោមជ្រែងគ្រួសារឱ្យរីកចម្រើន ពិសេសនារី ក៏បានរួមចំណែកខ្ពស់ ក្នុងកិច្ចការងារសំខាន់របស់ប្រទេសជាតិផងដែរ ខណះបច្ចុប្បន្ននេះ នៅតាមបណ្តាប្រទេសជឿនលឿននានាក្នុងសកលលោក ក៏មាននារី និងស្ត្រីជាក្បាលម៉ាស៊ីនដឹកនាំផងដែរ ។ បន្ថែមទៀតនោះ អភិបាលរងបានបញ្ជាក់ថា កាលពី១១៥ឆ្នាំមុន គឺនារីត្រូវបានគេបិទសិទ្ធិ គ្រប់បែបយ៉ាង មិនឲ្យតម្លៃនិងសិទ្ធិ ស្មើរនឹងបុរសឡើយ ដូច្នេះ បងប្អូននារី បានរើបំរាស់ ពីការជាន់ឈ្លីមិនឲ្យតម្លៃ ឲ្យមានសិទ្ធិស្មើរគ្នា អាចធ្វើការបានគ្រប់យ៉ាងរហូតឈានដល់ក្លាយខ្លួនជាថ្នាក់ដឹកនាំក្នុងស្ថាប័នផ្សេងៗផងដែរ។
លោកអភិបាលរងបានបន្តលើកឡើងទៀតថា សូមកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះ ធនធានស្រ្តី សមត្ថភាពស្ត្រី និង ភាពវៃឆ្លាតស្រ្តី ក្នុងការបំពេញការងារសព្វថ្ងៃ ក្រៅពីការងារមន្រ្តី គឺការងារគ្រប់គ្រងការងារផ្ទះ មើលថែគ្រួសារ កូនៗ ដែលជាយាយ ម្ដាយ បងប្អូនស្រី បន្ថែមទៀត ដូច្នេះស្រ្តីមានមុខនាទីសំខាន់ណាស់ សម្រាប់ក្នុងគ្រួសារ និងសង្គមជាតិ ដែលបានខិតខំប្រឹងប្រែង ដោះស្រាយ បញ្ហាប្រឈម ផ្សេងៗ ។
សូមបញ្ជាក់ថា នៅតាមបណ្តាមន្ទីរ និងស្ថាប័ន្ថ ពិសេសរាជរដ្ឋាភិបាល តែងបានប្រារព្ធទិវា សិទ្ធិនារីអន្តរជាតិ ៨មិនានេះ ជារៀងរាល់ឆ្នាំ ដើម្បីបង្ហាញ ពីការឱ្យតម្លៃ ក្តីស្រលាញ់ និងការផ្តល់សិទ្ធិយ៉ាងពេញលេញគ្រប់គ្រាន់ ដល់បណ្តានារីគ្រប់ៗរូប ស្មើរៗគ្នា ដោយមិនមានការរើសអើងនោះឡើយ ៕ អត្ថបទ៖ កុម្ភៈ








-
PR NEWS3 days agoអស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
-
ព័ត៌មាន19 hours agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួន៣ដែលនឹងត្រូវដាក់ឲ្យអនុវត្តន៍ចំពោះករណីក្មេងទំនើង
-
ព័ត៌មាន1 week agoអតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
-
ព័ត៌មាន4 days agoនាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ផ្ដល់ការងាររាប់ម៉ឺនកន្លែង
-
ព័ត៌មាន3 days agoសម្តេចតេជោ ហ៊ុន សែន៖ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងខេត្តតាកែវត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអតីតយុទ្ធជន និងនិវត្តជន
-
ព័ត៌មាន1 week agoក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិនឈរនៅលំដាប់ទី១