ព័ត៌មាន
ពលរដ្ឋភៀសសឹកទទួលអំណោយមនុស្សធម៌ពីសម្តេចប្រធានរដ្ឋសភាក្នុងឱកាសទិវាអន្តរជាតិសិទ្ធនារី
មន្ទីរកិច្ចការនារីខេត្តឧត្តរមានជ័យបានរៀបចំពិធីផ្តល់អំណោយមនុស្សធម៏របស់សម្តេចមហារដ្ឋសភាធិការធិបតីឃួន សុដារី ប្រធានរដ្ឋសភាជូនដល់ជនភៀសសឹកដែលកំពុងស្នាក់ក្នុងជំរុំវត្តបាត់ថ្កៅដែលមិនអាចទាន់វឹលត្រឡប់ទៅលំនៅឋានវិញបានចំនួនជាង២០០គ្រួសារដើម្បីអបអរសាទរក្នុងឱកាសខួបលើកទី១១៥ទិវាអន្តរជាតិសិទ្ធនារី៨មីនា ២០១៦ ក្រោមប្រធានបទសន្តិភាព និងសន្តិសុខ សម្រាប់ស្រ្តីនិងកុមារ ដែលពិធីនេះបានប្រព្រឹត្តិទៅក្រោមវត្តមានឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងលោកស្រី ឯក សុភារុំ ប្រធានមន្ទីរកិច្ចការនារីខេត្តរួមទាំងក្រុមការងារបានចូលរួចជាច្រើននាក់នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦។

ក្នុងឱកាសនោះដែរឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តបានលើកឡើងការផ្តាំផ្ញើរការសួរសុខទុក្ខពីសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាជាតិ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ពីក្តីនឹករលឹកមកលើបងប្អូនដែលកំពុងភៀសសឹកគ្រប់ៗគ្នាក្នុងឱកាសទិវាអន្តរជាតិសិទ្ធនារី៨មីនាឆ្នាំ២០២៦ លើកទី១១៥ ។

ឯកឧត្តមបានបន្តថា ទោះស្ថិតក្នុងតំណាក់កាលដ៏លំបាកនេះបងប្អូនប្រជាពលរដ្ឋដែលកំពុងភៀសសឹកត្រូវបន្តការអត់ធ្មត់ឲ្យបានខ្ពស់ និងមានការជឿជាក់លើប្រមុខរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែន ដើម្បីធ្វើឲ្យស្ថានភាពអាចនិងវឹលត្រឡប់ទៅស្ថេរភាពដូចដើមវិញ។ ដូច្នេះយើងត្រូវបន្តការអត់ធ្មត់ឲ្យបានខ្ពស់និងត្រូវរស់នៅក្នងជំរុំដោយមានអនាម័យល្អ ដើម្បីការពារដល់សុខភាពរបស់បងប្អូនខណះរដូវនេះជារដូវក្តៅផងនោះ។

ទន្ទឹមគ្នានោះក្នុងទិវាអន្តរជាតិសិទ្ធនារី៨មីនា បងប្អូនប្រជាពលរដ្ឋភៀសសឹកដែលជាស្រ្តីក៏បានលើកឡើងនូវមតិស្នើសុំអំពាវនាវដល់សហគមន៍អន្តរជាតិធ្វើយ៉ាងណាជួយពន្លឿនការអន្តរាគមន៍បញ្ឈប់ការឈ្លានពានរបស់យោធាសៀមឲ្យបានឆាប់ដើម្បីពួកគាត់បានវិលត្រឡប់ទៅលំនៅឋានបានរស់នៅប្រកបមុខរបររកស៊ីទទួលទានបានជាធម្មតាដូចដើមវិញផងដែរ។
សូមបញ្ជាក់ថាអំណោយរបស់សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាដែលផ្តល់ជូនបងប្អូនភៀសសឹកក្នុងឱកាសទិវាអន្តរជាសិទ្ធនារី៨មីនា រួមមានអង្ករ២គីឡូ សារុង១ ទឹកសុទ្ធ ត្រីខ មី និងថវិការប្រាំម៉ឺនរៀលផងដែរ៕ អត្ថបទ៖ ឃិន សារិទ្ធ






-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់