ព័ត៌មាន
ស្តី្រជាសមាជិកព្រឹទ្ធសភាជំរុញដល់ស្ត្រីគ្រប់រូបរក្សាឱ្យបានូវសន្តិសុខផ្លូវចិត្ត ដើម្បីសន្តិភាពក្នុងគ្រួសារ
ស្តី្រជាសមាជិកព្រឹទ្ធសភាកម្ពុជា បានជំរុញលើកទឹកចិត្តដល់ស្ត្រីគ្រប់រូបរក្សាឲ្យបានូវសន្តិសុខផ្លូវចិត្ត ដើម្បីទទួលបានសន្តិភាពក្នុងគ្រួសារ និងភាពរីកចម្រើនក្នុងអាជីពការងារមិនថាតែក្នុងវិស័យឯកជន ឬក្នុងការបម្រើការងាររាជការនោះទេ ។
លោកជំទាវ ម៉ាណ ណាវី សមាជិកាព្រឹទ្ធសភា និងជាអនុ ប្រធានក្រុមការងារចុះជួយខណ្ឌឫស្សីកែវ ជំរុញដូច្នេះក្នុងពិធីសំណេះសំណាលអបអរសាទរខួបលើកទី១១៥ ទិវា អន្តរជាតិនារី ៨មីនាឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និង គ្រួសារ” ដែលរៀបចំឡើងដោយរដ្ឋបាលខណ្ឌឫស្សីកែវ។
លោកជំទាវថ្លែងថា ជាការពិតណាស់តួនាទីរបស់ស្ត្រីក្នុងសង្គម និងគ្រួសារ គឺជាកត្តាសត្យានុម័តកំណត់ជោគវាសនា ទាំងគ្រួសារនីមួយៗផង និងចូលរួមជំរុញស្ថានភាពរីក ចម្រើនរបស់សង្គមផង។ ក្នុងន័យនេះ និងតាមរយៈ ពាក្យ ស្លោក”ស្ត្រី គឺជាមាតានៃសង្គម” រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អាទិភាពខ្ពស់បំផុតដល់កិច្ចការពារ ផ្តល់តម្លៃ និងលើក តម្កើងស្ត្រីទូទៅជាពិសេសស្ត្រីខ្មែរអ៊ីស្លាមនៅលើគ្រប់វិស័យនិងគ្រប់សកម្មភាព ជាមួយគោលនយោបាយដ៏ជាក់ ច្បាស់ ដោយមានក្រសួងកិច្ចការនារីជាសេនាធិការដ៏មាន ប្រសិទ្ធ ភាព។ មកទល់បច្ចុប្បន្ន តាមរយៈការលើកទឹកចិត្ត និងការផ្តល់ឱកាសស្ត្រីកម្ពុជាកំពុងស្ថិតនៅក្នុងស្ថានភាពល្អប្រសើរ ដែលមួយចំនួនជាថ្នាក់ដឹកនាំកំពូលរបស់ជាតិទាំងស្ថាប័ននីតិប្បញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័នតុលាការ ។
ក្នុងឱកាសនោះលោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវបានថ្លែងដែរថា ស្ត្រីគឺជាតួអង្គរួម ចំណែកដ៏សំខាន់ និងចាំបាច់ក្នុងការធានាបាននូវប្រសិទ្ធភាពបរិយាប័ន្ត និងនិរន្តរភាពយូរអង្វែងនៃសន្តិភាព។ ដោយសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី គឺជារបៀបវារៈដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខ ក្នុងការផ្តោតការយកចិត្តទុកដាក់ និងគាំទ្រយ៉ាងខ្លាំងក្លា ដើម្បីជំរុញឲ្យស្ត្រីក្លាយជាកម្លាំងចលករចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចអភិវឌ្ឍន៍និងក្លាយជាឆ្អឹងខ្នងដ៏រឹងមាំនៃសេដ្ឋកិច្ច និងសង្គមជាតិ៕ អត្ថបទ៖ ភារម្យ








-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់