ព័ត៌មាន
សម្តេចប្រធានរដ្ឋសភា យកឱកាសនៃទិវាអន្តរជាតិនារី ៨ មីនា ជួបសំណេះសំណាល និងចែកអំណោយជូនពលរដ្ឋភៀសសឹកនៅស្រុកក្រឡាញ់ និងស្រុកពួក ខេត្តសៀមរាប
ឆ្លៀតក្នុងឱកាសនៃទិវាអន្តរជាតិនារី ៨ មីនា លើកទី១១៥ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅជំរុំបណ្តោះអាសន្ន នៅវត្តបូណ៌ខ្នាតេជោ ស្ថិតនៅឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ និង វត្តសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។

នៅក្នុងឱកាសជួបសំណេះសំណាលនេះ សម្តេចប្រធានរដ្ឋសភា បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខយ៉ាងកក់ក្តៅ និងទឹកចិត្តអាណិតស្រឡាញ់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចំពោះបងប្អូន ក្មួយៗ ប្រជាពលរដ្ឋទាំងអស់ ដែលកំពុងរស់នៅក្នុងជំរំជនភៀសសឹក។

សម្តេចប្រធានរដ្ឋសភាបានសម្តែងនូវទឹកចិត្តអាណិតអាសូរ និងសេចក្តីស្រលាញ់ជ្រាលជ្រៅចំពោះប្រជាពលរដ្ឋជាខ្លាំង។ សម្តេចយល់ច្បាស់ពីអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋជាជនភៀសសឹកទាំងអស់ ជាពិសេស ស្ត្រី ក្មេងស្រី និងជនចាស់ជរា ដែលត្រូវឃ្លាតចាកឆ្ងាយពីផ្ទះសម្បែង ដែលធ្លាប់រស់នៅប្រកបដោយភាពសុខសាន្ត ហើយត្រូវមករស់នៅក្នុងជំរំប្រមូលផ្តុំបែបនេះ។ ទោះបីមានការថែទាំ ការធានាសុវត្ថិភាព និងការផ្តល់សេវាសំខាន់ៗក៏ដោយ ក៏មិនស្រួលដូចការរស់នៅក្នុងផ្ទះរបស់ខ្លួនឡើយ។ ដូចពាក្យចាស់ពោលថា«គ្មានកន្លែងណា ប្រសើរជាងផ្ទះយើងឡើយ»។

រាជរដ្ឋាភិបាល កំពុងខិតខំគ្រប់មធ្យោបាយ ដើម្បីធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅលំនៅឋានវិញបាន ប៉ុន្តែពេលនេះ មិនទាន់អាចវិលត្រឡប់ទៅបានទេ ដោយសារហេតុផល អសន្តិសុខ និងសុវត្ថិភាព។ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តែងតែគិតគូរពីសុខសុវត្ថិភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋជាអាទិភាព។

ក្នុងកាលៈទេសៈដ៏លំបាកនេះ សម្តេចបានអំពាវនាវ និងលើកទឹកចិត្តដល់បងប្អូនទាំងអស់ សូមបន្តអត់ធ្មត់ និងស៊ូទ្រាំមួយរយៈពេលទៀត រង់ចាំរហូតដល់ស្ថានភាពមានប្រក្រតីភាពឡើងវិញ ពេលនោះបងប្អូនអាចត្រឡប់ទៅភូមិស្ថានរបស់ខ្លួនវិញបាន។ សូមថែទាំសុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្តឱ្យបានល្អជាប់ជាប្រចាំ ។ សូមបន្តជឿជាក់លើរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកំពូល បិតាសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន ព្រោះលោកមិនដែលទុកចោលប្រជាពលរដ្ឋម្តងណានោះឡើយ៕





-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់