ព័ត៌មាន
ព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវ បង្ហាញសក្ដានុពលទេសចរណ៍ដ៏សម្បូរបែប ពិសេសអាថ៌កំបាំងនៅភ្នំជីសូរ្យ
ព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវ ចម្ងាយ ៧៨គីឡូម៉ែត្រ បានប្រព្រឹត្តទៅដោយជោគជ័យយ៉ាងត្រចះត្រចង់ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ ដោយឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍បានចាត់ទុកជាព្រឹត្តិការណ៍ទេសចរណ៍កីឡា ដ៏មានសារៈសំខាន់ ដែលបង្ហាញនូវសក្ដានុពលដ៏សម្បូរបែបនៅខេត្តតាកែវ ជាពិសេសអាថ៌កំបាំងនៅភ្នំជីសូរ្យ ដែលមានប្រាសាទបុរាណដ៏អស្ចារ្យ តាំងពីក្រោមរហូតដល់កំពូលភ្នំ។

ការគូសបញ្ជាក់នេះ បន្ទាប់ពីឯករដ្ឋមន្ដ្រី បានអញ្ជើញជាអធិបតី និងចូលរួមជិះកង់ដោយផ្ទាល់ ដើម្បីអបអរសាទរព្រឹត្តិការណ៍លើកទី២ ដែលប្រព្រឹត្តទៅក្រោមប្រធានបទ «ទេសចរណ៍រីកលូតលាស់ក្នុងសន្ដិភាព» ដោយមានអ្នកចូលរួមលើសពីការរំពឹងទុកប្រមាណ ១ពាន់នាក់ ពីរាជធានីភ្នំពេញ ឆ្លងកាត់វិថីសំខាន់ៗជាច្រើន រហូតដល់ភ្នំជីសូរ្យ មុនបន្ដដំណើរទៅបញ្ចប់នៅទីរួមខេត្តតាកែវ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីអាជ្ញាធរ និងប្រជាពលរដ្ឋ។
ឯកឧត្តម ហួត ហាក់ បានកោតសរសើរឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានសហការរៀបចំព្រឹត្តិការណ៍នេះបានយ៉ាងរលូន និងកាន់តែជោគជ័យ ពិសេសក្រោយការធ្វើពិពិធកម្មផ្សារភ្ជាប់តំបន់វប្បធម៌ប្រវត្តិសាស្ដ្រ នៅតំបន់ភ្នំជីសូរ្យ ដែលបង្ហាញថា ខេត្តតាកែវ និយាយដោយឡែក មានសក្ដានុពលទេសចរណ៍ដ៏សម្បូរបែប និងនិយាយជារួមព្រះរាជាណាចក្រកម្ពុជាមានកន្លែងទាក់ទាញជាច្រើន រង់ចាំស្វាគមន៍វិនិយោគិនជាតិ-អន្ដរជាតិ ក៏ដូចជាភ្ញៀវជាតិ-អន្ដរជាតិ ក្រោមម្លប់សន្ដិភាពដឹកនាំដោយរាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នាឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ក៏បានថ្លែងអំណរគុណថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ដែលបានបន្ដរៀបចំព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវជាថ្មី ។ ក្នុងនាមប្រជាពលរដ្ឋខេត្ត ពិតជាមានមោទនភាព ពិសេសបន្ទាប់ពីទទួលបានការចូលរួមយ៉ាងច្រើនកុះករពីកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិ ហើយសង្ឃឹមថា ឆ្នាំបន្ដបន្ទាប់ នឹងមានការរៀបចំកាន់តែរីកចម្រើនបន្ថែមទៀត។

សម្រាប់ព្រឹត្តិការណ៍ជិះកង់ភ្នំពេញ-តាកែវ ឆ្នាំនេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួន ទី១-ដើម្បីអបអរសាទរទិវានារីអន្ដរជាតិ ៨មីនា, ទី២-ជំរុញការផ្សព្វផ្សាយតំបន់គោលដៅទេសចរណ៍ប្រាសាទភ្នំជីសូរ្យ, ទី៣-បង្ហាញពីការឯកភាពជាតិ សាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំ និងចុងក្រោយ ដើម្បីឧបត្ថម្ភសម្ភាសិក្សាដល់សិស្សានុសិស្សខ្វះខាត ជាក់ស្ដែងបន្ទាប់ពីក្បួនកង់ធ្វើដំណើរដល់ជើងភ្នំជីសូរ្យ ក៏មានការផ្ដល់សម្ភារសិក្សាមួយចំនួន ដល់សិស្សានុសិស្សចំនួន ២០០នាក់ ។ បន្ទាប់មកឯកឧត្តម ហួត ហាក់ និងគណៈប្រតិភូ ក៏បានធ្វើដំណើរទស្សនកិច្ចប្រាសាទភ្នំជីសូរ្យ ដោយឡើងតាមជណ្ដើរបុរាណចំនួន ៤០២កាំពីទិសខាងកើតផងដែរ។
សូមបញ្ជាក់ថា បន្ទាប់ពីបន្ដដំណើរទៅដល់មាត់បឹងតាកែវ នៃទីរួមខេត្តតាកែវ រដ្ឋបាលខេត្តក៏បានរៀបចំបបរបង្កង់ និងពង់ទាកូន ដែលជាអាហារដ៏ពេញនិយមប្រចាំខេត្ត ទទួលស្វាគមន៍ប្រតិភូ និងកីឡាករ-កីឡាការិនីទាំងអស់ផងដែរ៕ អត្ថបទ លី ឈុនឡា








-
កីឡា1 week agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
PR NEWS5 days agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន3 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន3 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦