ព័ត៌មាន
វិនិយោគិនមីយ៉ាន់ម៉ាចំនួន ៣០ក្រុមហ៊ុន មកសិក្សាស្វែងយល់ និងឱកាសវិនិយោគនៅកម្ពុជា
វិនិយោគិនមីយ៉ាន់ម៉ាចំនួន ៣០ ក្រុមហ៊ុន មកសិក្សាស្វែងយល់ និងឱកាសវិនិយោគនៅកម្ពុជា ដោយបានចាប់អារម្មណ៍យ៉ាងខ្លាំង លើការវិនិយោគវិស័យសក្តានុពលមួយចំនួន ក្រោមបរិយាកាសអំណោយផលផ្តល់នូវទំនុកចិត្តដល់ការធ្វើធុរកិច្ច និងពាណិជ្ជកម្ម ប្រកបដោយបរិយាប័ន្ន។
សមាគមសហគ្រិនវីម៉ូកម្ពុជា សហប្រតិបត្តិការជាមួយដៃគូ IMU នៅចុងសប្តាហ៍កន្លងមកនេះ បានទទួលស្វាគមន៍វត្តមាន ប្រតិភូវិនិយោគិនមីយ៉ាន់ម៉ាប្រមាណ ៣០ ក្រុមហ៊ុន បានអញ្ជើញមកសិក្សាស្វែងយល់ អំពីសក្តានុពលវិនិយោគនៅកម្ពុជា ក្រោម បរិយាកាសអំណោយផល មានគោលនយោបាយបើកចំហរ និងមានកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាប្រទេសដៃគូផ្សេងៗ ដែលបាននិងកំពុងជំរុញដល់ការធ្វើពាណិជ្ជកម្មទៅកាន់ពិភពលោក។
ក្នុងជំនួបនេះ, ឯកឧត្តមបណ្ឌិត ណុប នរិន្ទ ប្រធានកិត្តិយសសមាគមសហគ្រិនវីម៉ូកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ វត្តមានប្រតិភូវិនិយោគិនប្រទេសមីយ៉ាន់ម៉ា ដែលបានអញ្ជើញមកទស្សនកិច្ច និងសិក្សាស្វែងយល់អំពីឱកាសវិនិយោគនៅកម្ពុជា ព្រម ទាំងបានលើកឡើងអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមបរិយាកាសសុខសន្តិភាព ស្ថិរភាពនយោបាយ និងក្រោមលំនឹងម៉ាក្រូសេដ្ឋកិច្ចល្អប្រសើរ, ក្នុងនោះឯកឧត្តមក៏បានលើកឡើង អំពីកត្តាអំណោយផល និងការទាក់ទាញវិនិយោគិនឱ្យ មកបណ្តាក់ទុននៅកម្ពុជា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល សម្របសម្រួលដល់ការធ្វើធុរកិច្ចគ្រប់បែបយ៉ាង ដល់វិស័យឯកជន។
ឯកឧត្តមបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងផងផងដែថា ជុំវិញការវិនិយោគនេះ កម្ពុជាបាននិង កំពុងជម្រុញប្រតិបត្តិការកាន់តែទូលាយ និងងាយស្រួល លើកកម្ពស់ដល់ធុរកិច្ច និងវិនិយោគិន សម្រាប់ឱកាសវិនិយោគ និងការធ្វើ ពាណិជ្ជកម្មផ្សេងៗ ពោលគឺទីផ្សាររបស់កម្ពុជាគឺជាទីផ្សារថ្មីមួយមានឱកាសច្រើន ជាពិសេសកម្ពុជាបាននិងកំពុងជំរុញបណ្តុះបណ្តាល ជំនាញដល់យុវជន និងមានកំលាំងពលកម្មវ័យក្មេងច្រើន ព្រមទាំងមានកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាប្រទេសផ្សេងៗ សម្រាប់ ជំរុញដល់ទីផ្សារនាំចេញ។
សូមបញ្ជាក់ថា ក្នុងជំនួបនេះ សហគ្រិននៃប្រទេសទាំងពីរ បានផ្គូផ្គងពាណិជ្ជកម្មកម្ពុជា-មីយ៉ាន់ម៉ា, ការផ្លាស់ប្ដូរបទពិសោធន៍ កសាង មិត្តភាព បង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការ, កសាងបណ្ដាញទំនាក់ទំនងសហគ្រិនកម្ពុជា-មីយ៉ាន់ម៉ា, ការផ្លាស់ប្ដូរបទពិសោធន៍ អាជីវកម្ម, ផ្គូផ្គងអាជីវកម្មទៅវិញទៅមក និងពង្រីកការបណ្ដាញពាណិជ្ជកម្ម ដើម្បីរួមចំណែកដល់ការធ្វើពាណិជ្ជកម្មទ្វេភាគីនៃប្រទេស ទាំងពីរ៕ អត្ថបទ៖ សុន រ៉ាឌី






-
PR NEWS1 week agoចុងសប្តាហ៍នេះ មហាព្រឹត្តិកាណ៍ GANZBERG នឹងទៅដល់ខេត្តកមពង់ស្ពឺ
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន5 days agoបង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
-
ព័ត៌មាន5 days agoអាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
-
ព័ត៌មាន5 days agoឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដែលមានស្ថិរភាព តម្លាភាព និងអាចជឿទុកចិត្តបាន
-
ព័ត៌មាន1 week agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត
-
ព័ត៌មាន5 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបក្រៅផ្លូវការជាមួយ នាយករដ្ឋមន្ត្រីថៃ ជជែក ៤ចំណុចសំខាន់